ឃាត់ខ្លួនជន សង្ស័យពីរនាក់ ជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងប្លន់ម៉ូតូ

 
 

ពោធិ៍សាត់៖ ជនសង្ស័យជាមុខ សញ្ញាប្លន់ម៉ូតូ២នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាលក្បាលត្រាច ស្រុកក្រគរ ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យ បណ្តឹងពីប្រជាពលរដ្ឋប្តឹង ចោទថា ប៉ុនប៉ងប្លន់ម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ របស់ខ្លួន កាលព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥កន្លងមកនេះ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើតាមសមត្ថកិច្ច នគរបាលបាន ឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យ បណ្តឹងពីម្ចាស់ម៉ូឈ្មោះ អុ៑ំ សុខី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ កើតហេតុរួចមក កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច ក៍ចេញតាម ស្ទាក់មុខសញ្ញា សង្ស័យទាំង២នាក់ នោះហើយក៍បានប្រទះ ឃើញជនសង្ស័យទាំងពីរ កំពុងជិះម៉ូតូឌុប គ្នាស្របគ្នានោះ សមត្ថកិច្ចក៍បានជិះម៉ូតូ ប្រដេញពីក្រោយ ។ ពេលកម្លាំងសមត្ថកិច្ចប្រដេញ ជនសង្ស័យក៍បាន ជិះម៉ូរត់បំរុងគេចខ្លួន ប៉ុន្តែទោះជាពួកគេ មានបំណង ចង់រត់គេចខ្លួន យ៉ាងណាក្តី ក៍មិនអាចគេចពី សមត្ថកិច្ចបានឡើយ។

សមត្ថកិច្ចបន្ត ឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួន បាននោះរួមមានះ ១-ឈ្មោះ មោង សុជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរកណ្តាល ឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង និងទី២ឈ្មោះ នាង សំណាង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុង ភូមិព្រៃមួល ឃុំព្រៃមួល ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចដដែល ក៍បាន បន្តទៀតថា យោងតាមពាក្យបណ្តឹង និងវត្ថុតាងជាក់ស្តែង មានម៉ូតូ១គ្រឿង ជនសង្ស័យទាំងពីរ កំពុងកសាង សំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម