រថយន្តហា​យ​ប្រ៊ីតទំនង​បែក​កង់​ក្រឡាប់​ផ្ងារ​ជើង​ជ្រុល​បុក​​​ម៉ូតូ​​ជិះ​គ្នា​៣នាក់ស្លាប់​ទាំង​អស់

 
 

ខេត្តសៀមរាប ៖ រថយន្តមួយគ្រឿង ម៉ាកហាយប្រ៊ីត បើកបរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ដូចហោះទំនងជា បែកកង់ បានក្រឡាប់ផ្ងារជើង ជ្រុលទៅបុកម៉ូតូ មួយគ្រឿង ជិះគ្នា៣នាក់ បណ្តាលឲ្យ ស្លាប់ភ្លាមៗ ទាំង៣នាក់ នៅនឹងកន្លែង រីឯអ្នកបើកបរ រថយន្តបង្ក ត្រូវបានកម្លាំង នគរបាលស្រុកពួក ឃាត់ខ្លួន ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១ មិថុនា ២០១៥ ស្ថិតនៅលើ ផ្លូវជាតិលេខ៦ ក្នុងភូមិទួលល្វៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាល ស្រុកពួក បានប្រាប់ នៅរសៀលថ្ងៃទី១ មិថុនា ថា ក្រោយពេលកើតហេតុ កម្លាំងនគរបាល ជំនាញបានចុះទៅ ត្រួតពិនិត្យ ជាក់ស្តែង រួចក៏ធ្វើការវាស់វែង និងឃាត់ខ្លួន អ្នកបើកបរ រថយន្តបង្ក ព្រមទាំងប្រមូល វត្ថុតាង មកកាន់អធិការ នគរបាលស្រុកពួក ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។

លោកបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយ រថយន្តហាយប្រ៊ីតនេះ ទំនងជាបែកកង់ ទើបរេចង្កូត ទៅបុកម៉ូតូមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យ ជនរងគ្រោះ ជិះម៉ូតូមានគ្នា៣នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។

លោកបន្តទៀតថា ជនបើកបររថយន្តបង្ក ដែលកម្លាំងនគរបាល ឃាត់ខ្លួននោះ មានឈ្មោះ តាំង ចាន់លុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ជិះរថយន្តម៉ាកហាយប្រ៊ីត ពណ៌ស (គ្មានស្លាកលេខ) រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប រីឯជនរងគ្រោះ ដែលស្លាប់ទាំងបីនាក់ មាន ១-ឈ្មោះ ឈង់ សល់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រាយ ឃុំពោទ្រាយ ស្រុកពួក (ជាអ្នកឌុប) ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយជ័យ ១.B ៣៨០២ ២-ឈ្មោះ គង់ ធារី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំ ខាងលើ និង៣-ឈ្មោះ ភាព សុកូឡា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូន របស់ស្ត្រីខាងលើ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម