បុរសម្នាក់ ជិះម៉ូតូលឿន ជ្រុលទៅបុក រថយន្តដឹកដែកសសៃ ពីក្រោយ ស្លាប់ខ្លួនឯង នៅស្រុកកូនមុំ

 
 

រតនគិរីៈ រថយន្ត និងម៉ូតូពីរគ្រឿង ធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវជាតិ លេខ៧៨ មានទិសដៅចេញពី ក្រុងបានលុង ដោយបុរសម្នាក់ ជិះម៉ូតូម្នាក់ឯង មិនប្រយ័ត្ន បុករថយន្តដឹក ដែកសសៃ ពីក្រោយ បណ្តាលឲ្យ ស្លាប់ខ្លួនឯង។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១៩និង២០នាទី យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិ លេខ៧៨ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

បើតាមមន្ត្រី នគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្ត ប្រាប់ឲ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង លើកំណាត់ផ្លូវ ជាតិលេខ ៧៨ និងរថយន្តកូរ៉េចំណុះ ២,៥តោន ផ្ទុកដែកសសៃពេញ មានទិសដៅស្របទិសគ្នា ពោលគឺចេញពី ទីក្រុងបានលុង លុះដល់ចំណុច កើតហេតុខាងលើ អ្នកជិះម៉ូតូមិនប្រយ័ត្ន បានទៅបុករថយន្ត ដឹកដែកសសៃ ពីក្រោយដោយ ដែកសសៃ បុកចំទ្រូង (បេះដូង) ជាប់បណ្តាល ឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។ យ៉ាងណាក៏ដោយ អ្នកបើកបរ (រត់គេចខ្លួនបាត់) មិនទាន់ស្គាល់នៅឡើយទេ ដោយសមត្ថកិច្ច ជំនាញ កំពុងតែស្វែងរក អ្នកបើកបរ រថយន្តមក ដោះស្រាយតាមច្បាប់។ បច្ចុប្បន្នវត្ថុតាង រថយន្តដឹកដែកសសៃ និងម៉ូតូត្រូវបាន នាំយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកកូនមុំ ។ ចំណែកសពជនគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ ដែលមាន លំនៅដ្ឋាន ស្ថិតនៅក្នុងភូមិ៣ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម