អ្នកចំរៀងស្រីម្នាក់ ត្រូវថៅកែ វាយបែកមុខបែកមាត់ ព្រោះមិនទទួល ទានស្រា ជាមួយភ្ញៀវ
ចិន៖ នារីជាអ្នកចំរៀង នៅតាមហាងស្រា មួយកន្លែង ត្រូវបានថៅកែ ចាក់សោរឃុំ ក្នុងបន្ទប់ និងវាយដំ ជាដំណំបន្ទាប់ពីនាង បានបដិសេធ មិនព្រមទទួលទានស្រា ជាមួយភ្ញៀវ។
ប្រភពព័ត៌មាន ឲ្យដឹងថា នារីជនជាតិចិន មានឈ្មោះ XiaoXi មកពីក្រុង Anshan ត្រូវបានថៅកែវាយដំ ប្រមាណ ៣ម៉ោង ព្រោះតែនាងបានបដិសេធ មិនព្រមទទួលទានស្រា ជាមួយភ្ញៀវ។ ក្រោយពេលកើតហេតុ នារីរងគ្រោះ បានបង្ហោះរូបថត នៅលើបណ្តាញសង្គម WeChat បង្ហាញពីមុខមាត់របស់នាង ពោរពេញទៅដោយ ស្លាកស្នាមរបួស ជាច្រើនកន្លែង។ នាងបានសរសេរថា៖ «ពួកយើង ជាអ្នកចំរៀង មិនមែន ជាអ្នកកំដរនោះទេ។ ពួកយើង មានសេចក្តីថ្លៃថ្នូរ របស់ពួកយើង»។
ប្រភពព័ត៌មាន បន្តឲ្យដឹងថា នារីរងគ្រោះ បដិសេធ មិនទទួលទានស្រា ជាមួយភ្ញៀវ ព្រោះនាង មិនចង់ទទួលបាន ការកេងប្រវ័ញ្ចផ្លូវកាយ ពីភ្ញៀវនោះឡើយ ទើបបណ្តាលឲ្យ ថៅកែរបស់នាង ខឹងសម្បារយ៉ាងខ្លាំង រួចគេក៏បានអូសនាង ចូលបន្ទប់មួយ ដើម្បីប្រើហឹង្សាវាយដំ ទៅលើរូបនាង រហូតដល់ឈាម ស្រោចពេញខ្លួន និងសន្លប់បាត់បង់ស្មារតី តែម្តង។
នាង XiaoXi បានឲ្យដឹងថា នាងពិតជាមិនពេញចិត្តយ៉ាងខ្លាំង ចំពោះក្រុមប៉ូលិសចិន ដែលមិនអាចជួយនាងបាន ព្រោះនាងមិនមាន ភស្តុតាងអ្វី ដើម្បីដាក់បន្ទុក លើករណីនេះ ហើយចំណែកមិត្ត រួមការងាររបស់នាងវិញ ក៏មិនមាននរណាម្នាក់ ហ៊ានចេញមុខ ដើម្បីធ្វើជាសាក្សី ដល់រូបនាងដែរ។ ប៉ុន្តែនាង បានប្តេជ្ញាចិត្តថា នឹងរកយុត្តិធម៌ ជូនខ្លួនឯងឲ្យបាន ជាក់ជាមិនខាន។ នាងបានសរសេរថា៖ «ទោះបីជា លទ្ធផល យ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអនុញ្ញាតិ ឲ្យអ្នកដែលប្រព្រឹត្តដូចនេះ ចំពោះខ្ញុំ រួចខ្លួនបានទេ!»។
បច្ចុប្បន្ននេះ បើតាមគណនី Weibo របស់នាង បានបង្ហាញថា នាងកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ក្រោយពេលដែលនាង បង្ហោះរូបភាព ទទួលរងរបួសដូចនេះ ហើយនាងក៏ កំពុងតែធូរស្បើយ ពីរបួសយ៉ាងសន្សឹមៗ ហើយដែរ៕
ប្រភព singaporeseen
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!