អាជ្ញាធរនិង សមត្ថកិច្ច ចម្រុះខេត្ដ ព្រះសីហនុ ចុះផ្អាក សំណង់ធំៗពីរ នៅមុខកោះសង្សារ

 
 

ព្រះសីហនុ ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ របស់ខេត្ដព្រះសីហនុ ជាច្រើននាក់ រួមមាន ការិយាល័យ អន្ដរវិស័យ ការិយាល័យ សំណង់ មន្ដ្រីបរិស្ថាន មន្ដ្រីរដ្ឋបាលព្រៃឈើ មន្ដ្រីសាលាក្រុង នគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥នេះ បានចុះ ទៅផ្អាក សំណង់ធំៗ ចំនួន២កន្លែង ស្ថិតនៅមុខកោះសង្សារ ដោយសារតែម្ចាស់ទីតាំង មិនគោរពទៅ តាមកិច្ចសន្យារបស់ខ្លួន ជាមួយអាជ្ញាធរ ។

សំណង់ធំៗទាំងពីរ ដែលអាជ្ញាធរនិងសមត្ថកិច្ចចម្រុះ ចុះទៅផ្អាកនិងដកហូតសម្ភារ សម្រាប់ សាងសង់នោះ ទី១ របស់ឈ្មោះគង់ ឈុន ដែលបាន សង់បឹងកាឡូ ២០ អគារចំនួន៣ អាងហែលទឹក ១ ផែមួយ ហើយមានកម្មករខ្មែរ ចំនួន២៨ នាក់ ។

ដោយឡែក ម្ចាស់សំណង់ទី២ ឈ្មោះលី ពៅ ស្ថិតនៅមុខកោះសង្សារ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅផ្អាក ដែលសាងសង់ រួចបឹងកាឡូ ១២ កំពុងសាងសងបន្ទប់ថ្ម១០ អាងហែល ទឹកមួយ សាង់ខឿនទប់ដីឆ្នេរសមុទ្រ២៧ ម៉ែត្រ កាប់ឆ្ការព្រៃវែង១ហិកតា ដែលមាន បុគ្គលិក ១៣១នាក់ ខ្មែរ១២០នាក់ ថៃ១០នាក់ និងស្កុតលែនម្នាក់ ។

ក្រោយចុះទៅផ្អាកសម្ភារសម្រាប់សាងសង់ ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍ រដ្ឋបាល ក្រុងព្រះសីហនុ រង់ចាំដោះស្រាយ តាមនីតិវិធី ។













ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម