ស្នងការ ខេត្តកំពង់ចាម អំពាវនាវ ឲ្យសមត្ថកិច្ច តាមខេត្ត ជួយស្ទាក់ និងចាប់ខ្លួន ជនសង្ស័យ នាំក្មេងស្រី ២នាក់ យកទៅលក់នៅថៃ
កំពង់ចាម ៖ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានធ្វើការអំពាវនាវ ជាបន្ទាន់មួយ ទៅកាន់កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ នៅតាមបណ្តាខេត្ត ជាពិសេស ខេត្ត សៀមរាប និងខេត្តបន្ទាយមានជ័យ ឲ្យជួយស្រាវជ្រាវ និងតាមចាប់ខ្លួន ជនសង្ស័យ មិនស្គាល់ អត្តសញ្ញាណ ដែលបាន និងកំពុងនាំខ្លួន យុវតី និងក្មេងស្រី២នាក់ យកទៅលក់ នៅប្រទេសថៃ ។
លោកឧត្តមសេនីយ៍ ស្នងការខេត្តកំពង់ចាម បានបញ្ជាក់ថា « យោងពាក្យបណ្តឹង របស់ឈ្មោះ សាត ព្រន ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ សាត ផាត ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស បានប្តឹងចោទប្រកាន់ទៅលើ ជនមិនស្គាល់ អត្តសញ្ញាណ បានបោកនាំកូនស្រី របស់ពួកគាត់ ទាំងពីរនាក់យក ទៅលក់នៅប្រទេសថៃ»។
បើតាមលោក ឧត្តមសេនីយ៍ស្នងការ យុវតីរងគ្រោះទី១មាន ឈ្មោះ ព្រន ធារី អាយុ១៨ឆ្នាំ និងទី២ឈ្មោះ ធឿន សុជាតិ អាយុ១៥ឆ្នាំ ។
លោកស្នងការបានបន្តទៀតថា កាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ កូនស្រី របស់ពួកគាត់ទាំងពីរនាក់ បាននាំគ្នា ទៅរកការងារ ធ្វើនៅភ្នំពេញស្រាប់តែ វេលាម៉ោង៣ រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥នេះ យុវតីរងគ្រោះ ព្រន ធារី បានទូរស័ព្ទ មកប្រាប់ថា មានគេនាំ ពួកគេទាំងពីរនាក់ មកដល់ ខេត្តសៀមរាប កាលពីយប់មិញ ហើយគេនឹងបញ្ជូន ទៅប្រទេសថៃយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥នេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!