ឪពុក កូន ផឹកស្រាស្រវឹង កាប់ចាក់គ្នា ស្លាប់១ មួយគេចខ្លួន
ខេត្តកំពង់ធំ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីកូនប្រុសបង្កើតកាប់ចំក្បាលចំនួន៣កំបិតខ្វែវ ក្រោយមាន ជម្លោះក្នុងគ្រួសារ កាលពី យប់ថ្ងៃទី៣១ ឧសភា ២០១៥ នៅចំណុច ចំការដំឡូង ជិតភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ។
ពាក់ព័ន្ធករណីឃាតកម្មខាងលើ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម គឹម អាយុ៤៩ឆ្នាំ បានស្លាប់ ភ្លាមៗ បន្ទាប់ពីកូនប្រុសបង្កើតឈ្មោះ យឹម សុធា អាយុ៣០ឆ្នាំ កាប់ចំនួន ៣ខ្វែវ ចំកញ្ចឹងក ផ្នែកក្រោយ បន្ទាប់ពី មានជំលោះ ក្នុងវង់ផឹក ស៊ីជាមួយឳពុក កូន រួចមក ។
សាក្សីនៅជិតកន្លែងកើតហេតុបានឲ្យសមត្ថកិច្ចដឹងថា គ្រួសារជនរងគ្រោះបាននាំគ្នាមក ស៊ីឈ្នួលដាំ ដំឡូងមីនៅ ជិតភូមិសំអោង។ ជារៀងរាល់ថ្ងៃគ្រួសារនេះ មិនថា ប្រពន្ធ ប្ដី ឬកូនៗ តែងនាំគ្នាផឹកស្រា ក្រោយ ពេលស្រវឹង គឺបង្កជំលោះនឹងគ្នាមិនដែលខាន។
ជាក់ស្ដែងថ្ងៃកើតហេតុ ក្រោយផឹកស្រារួច ឳពុកបានយកខ្វែវដេញកាប់កូន លុះទំលាក់ខ្វែវចុះ កូនរត់មករើស កាប់សំលាប់ ឳពុកចំនួន ៣ខ្វែវបណ្ដាល ឲ្យស្លាប់តែម្ដង។ ក្រោយកើតហេតុ កូនតិរច្ឆាន បានរត់គេចខ្លួនបាត់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!