រួមភេទបាន សម្រេចម្តង ត្រូវឪពុក នារីរងគ្រោះ ប្តឹងឲ្យនគរបាល ឃាត់ខ្លួន

 
 

កណ្តាល ៖ យុវជនម្នាក់ ត្រូវឪពុកយុវតី រងគ្រោះ មកដាក់ពាក្យ បណ្តឹងដោយ ចោទប្រកាន់ថា បានធ្វើ សកម្មភាព ចាប់រំលោភកូនស្រី របស់គាត់ បានសម្រេចម្តង កាលពីវេលា ម៉ោង១៧និង៣០នាទីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ការដែលឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាម ពាក្យបណ្តឹង ឪពុក យុវតីរង គ្រោះឈ្មោះ កែវ យ៉ុង អាយុ៤៧ឆ្នាំ ដោយបានចោទ ប្រកានជនសង្ស័ថា បានធ្វើសកម្មភាព ចាប់រំលោភ លើកូនស្រីរបស់របស់គាត់រហូតបានសម្រេច។

នគរបាលបានបន្តទៀតថា ជនរងគ្រោះឈ្មោះ យ ស ស ភេទស្រី អាយុ១៤ឆ្នាំមាន មុខរបរសិស្ស រស់នៅភូមិ ឃុំកើតហេតុ ចំណែក ជនសង្ស័យ ឈ្មោះ ខឹម សុភ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកសិករ នៅភូមិចេតិយថ្មី.ឃុំវិហារលួង.ស្រុកពញាឮ ។

 នគរបាលបានបន្តទៀតថា បើយោងតាមជនរងគ្រោះ បានបំភ្លឺថា ជនសង្ស័យខាងលើ បានចាប់រំលោភ ខ្លួនរហូត បានសំរេច នៅចំណុច មុខម៉ុងខ្មោច ខាងលិចភូមិចេតិយ ឃុំវិហារលួង ស្រុកពញាឮ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ទៅតាផ្លូវច្បាប់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម