រំជួលចិត្ត! បុរសម្នាក់ នាំសត្វឆ្កែ សំណព្វចិត្ត ដែលជិតផុតជីវិត ដើរលេងជុំវិញ សហរដ្ឋអាមេរិក ទុកជាកាដូ លាគ្នាចុងក្រោយ

 
 

សហរដ្ឋអាមេរិក៖ បុរសស្រលាញ់ និងចូលចិត្តសត្វឆ្កែម្នាក់ បាននាំសត្វឆ្កែ សំណព្វចិត្តរបស់គាត់ ដែលជិតផុតជីវិត ដើរលេងជុំវិញ សហរដ្ឋអាមេរិក ដើម្បីទុកជាកាដូ លាគ្នា និងជាពេលវេលា នៅជាមួយគ្នា ចុងក្រោយ។


សត្វឆ្កែឈ្មោះ Poh មានអាយុ១៥ឆ្នាំ

លោក Thomas Neil Rodrigues ដែលជាអ្នកស្រលាញ់ និងចូលចិត្តសត្វឆ្កែម្នាក់ ក្រោយពីបានដឹងថា សត្វឆ្កែសំណព្វចិត្តរបស់គាត់ ដែលមានឈ្មោះថា Poh សល់ពេលរស់ មិនយូរប៉ុន្មាន ទៀតនោះ គាត់ក៏បាននាំវា ដើរលេងជុំវិញ សហរដ្ឋអាមេរិក និងចំណាយ ពេលវេលាសប្បាយ ជាមួយគ្នា អស់រយៈពេល ជាច្រើនសប្តាហ៏។ ជាងនេះទៅទៀត លោក Rodrigues ក៏បាននាំ Poh ទៅដល់មហាសមុទ្រ ប៉ាស៊ីហ្វិច ផងដែរ។


លោក Rodrigues និងមិត្តស្រី រួមទាំង Poh

លោក Rodrigues បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា “វាគឺជាដំណើរកំសាន្ត ដ៏អស្ចារ្យមួយ។ ខ្ញុំបានចំណាយ ពេលវេលា ៧សប្តាហ៏ ជាមួយនឹង Poh។ ដំបូងឡើយ ខ្ញុំមិនគិតថា Poh អាចធ្វើដំណើរ ជាមួយខ្ញុំបាន ២សប្តាហ៏ឡើយ ប៉ុន្តែការពិត Poh អាចបន្តដំណើរ ជាមួយខ្ញុំ រហូតដល់ទៅ ៧សប្តាហ៏ឯណោះ។”

គួរបញ្ជាក់ផងដែរថា លោក Rodriguez បានរើសយក Poh មកចិញ្ចឹម តាំងពីអាយុ ៨សប្តាហ៏ កាលពីឆ្នាំ១៩៩៩ ខណៈឥឡូវនេះ Poh មានអាយុ ១៥ឆ្នាំទៅហើយ។

គួរឲ្យដឹងផងដែរថា កាលពីខែកុម្ភៈ កន្លងទៅនេះ Poh បានចាប់ផ្តើមឈឺធ្ងន់ ដោយគ្រូពេទ្យ ក៏មិនអាចកំណត់ ពេលវេលា ដែល Poh អាចរស់នៅ ថាបានរយៈពេល ប៉ុន្មានទៀតដែរ។

លោក Rodriguez បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំមិនប្រាកដថា Poh នឹងអាចរស់ បានរយៈពេល ប៉ុន្មានទៀតទេ។ អ្វីដែលខ្ញុំគិតនោះគឺ ខ្ញុំមិនអាចមានពេលវេលាច្រើន នៅជាមួយ Poh ទៀតឡើយ ទើបជំរុញឲ្យខ្ញុំ ធ្វើដំណើរកំសាន្ត ជាមួយ Poh នៅជុំវិញ សហរដ្ឋអាមេរិក បែបនេះ។”

យ៉ាងណាមិញ ដំណើរកំសាន្ត រវាងម្ចាស់ និងសត្វឆ្កែ នេះ បានចាប់ផ្តើមធ្វើឡើង នៅក្នុងរដ្ឋញ៊ូយ៉ក នៃសហរដ្ឋអាមេរិក ដែលជាទីកន្លែង ដែលលោក Rodriguez រស់នៅ៕











ប្រភព ៖ មេត្រូ

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម