ពេទ្យចិនរំលូតទារកក្នុង ផ្ទៃស្ត្រីម្នាក់ មិនសម្រេចបង្កគ្រោះថ្នាក់ហើយ ដេញនាងចេញ ពីពេទ្យ
ខេត្តស្ទឹងត្រែង៖ ស្ត្រីវ័យ៣០ម្នាក់ ធ្លាក់ឈាមស្ទើរ អស់ពីខ្លួនរហូត ជិតផុតដង្ហើមនៅ ក្នុងបន្ទប់សម្រាក ព្យាបាលឯកជន ជនជាតិចិន ដោយ សារ ការធានា អះអាងអាច រំលូតទារក ក្នុងផ្ទៃបានដោយ មិនមានផលប៉ះពាល់ ដល់សុខភាពស្ត្រីជា ម្តាយ តែផ្ទុយទៅវិញស្ត្រី នោះត្រូវ គ្រូពេទ្យ ចិនបណ្តេញ ចេញពីបន្ទប់រំលូត ដោយសារឃើញ សភាពធ្ងន់ធ្ងរខុសប្រក្រតី។
ស្ត្រីរងគ្រោះត្រូវបានប្តីរួមនិងបងប្អូនសាច់ញាតិបញ្ជូន យ៉ាងរួសរាន់ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តដើម្បី ស្វះស្វែងរក អ្នកជំនាញជួយ សង្គ្រោះ បន្ទាន់កាលពីយប់ ថ្ងៃទី២៩ ឧសភា ២០១៥ ខណៈស្ត្រីរងគ្រោះ ស្ថិតក្នុងកម្រិតអាសន្ន ដែលអាចប្រឈម នឹងការបាត់ បង់ជីវិត ហើយត្រូវពេទ្យ ជនជាតិចិននោះ បញ្ជាឲ្យអ្នកបកប្រែ បណ្តេញចេញពីបន្ទប់ ពិនិត្យព្យាបាល របស់ខ្លួនដោយ មិនទទួលខុសត្រូវ។
តាមការរៀបរាប់ពីស្ត្រីឈ្មោះ សៅ ស៊ីញ៉រ អាយុ៣៥ឆ្នាំ ជាបងស្រីរបស់ស្ត្រីរងគ្រោះឈ្មោះ សៅ ផល្លី អាយុ៣០ឆ្នាំ មានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បានរៀបរាប់ថា ប្អូនស្រីរបស់ខ្លួនមានជីវភាពទីទាល់ក្រ ហើយសរសៃខ្ទីទើប ឆ្លងទន្លេបានកូនតូច អាយុមួយឆ្នាំ មិនទាន់ផ្តាច់ដោះ ផង ក៏មានផ្ទៃពោះ២ខែកន្លះទៀត តែដោយសារ ជីវភាពក្រីក្របាន សម្រេចចិត្តជាមួយប្តីថា រំលូតកូន នោះ ចេញក៏មកពិគ្រោះ ជាមួយបន្ទប់ ពិនិត្យព្យាបាល ជនជាតិចិន មួយកន្លែងទល់មុខសួន ច្បារក្បែររូប សំណាកត្រីប៉ាសេអ៊ី ស្ថិតក្នុងភូមិត្រពាំង ព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ស្ត្រីរូបនោះបន្តថា ក្រោយប្អូនស្រីរបស់ខ្លួន ជួបជាមួយគ្រូពេទ្យ ជនជាតិចិន នោះរួចមក ក៏បានព្រមព្រៀង គ្នាដោយយកថ្លៃ សេវាមុនចំនួន ២២ម៉ីនរៀល ទើបចូលទៅ ក្នុងបន្ទប់ដើម្បី បូមយកទារក នោះចេញ តែមិនដឹងជា បច្ចេកទេសរបស់ ពួកគេយ៉ាងណានោះ ទេទើបបូមមិន ចេញម្តង ហើយម្តងទៀត ចំនួន៤ដងធ្វើ ឲ្យស្ត្រីរងគ្រោះ ធ្លាក់ឈាមរហូត ទាញសរសៃ លានអណ្តាត ស្លេកស្លាំងនិយាយលែងកើត ហើយ ព្យាយាមឲ្យគ្រូពេទ្យ ដាក់សេរ៉ូម ដើម្បីជំនួយកម្លាំង តែគ្រូពេទ្យទាំងនោះមិន បានយកចិត្តទុកដាក់នោះទេ បែរជាទារថ្លៃសេវា ចំនួន១២ម៉ឺន រៀល ទៀតប្រសិន ចង់ដាក់សេរ៉ូម។
ពីមួយម៉ោងទៅម៉ោងសភាពកាន់តែធ្ងន់ទៅៗខ្លាំងពេក ឃើញដូចនោះពេទ្យ ជនជាតិចិនបានបណ្តេញ ឲ្យ គ្រួសារសាច់ញាតិយកស្ត្រី រង គ្រោះ ចេញពីបន្ទប់ពិនិត្យ ព្យាបាលរបស់គេ ដោយមិន ទទួលខុសត្រូវ ហើយប្រាប់ថា ស្ត្រីរងគ្រោះរលាក មាត់ស្បូនធ្ងន់ហើយ ទើបយក មករំលូត ។ នៅដំណាក់កាល ចុងក្រោយគ្រូពេទ្យ ជនជាតិចិននោះឲ្យ ថ្នាំទម្លាក់ជំនួស ការបូមវិញ តែទោះបីបែប ណាអាការៈនៅ តែមិន អាច ធូរស្បើយគួបផ្សំ នឹងការបណ្តេញ ចេញក្នុងសភាពធ្ងន់ធ្ងរ ក៏សម្រេចចិត្តយ៉ាង រហ័សបញ្ជូន ទៅមន្ទីរពេទ្យ បង្អែកខេត្តដើម្បី សង្គ្រោះ បន្ទាន់។
ស្ត្រីជាបងស្រីបន្តទៀតថា ក្រោយទៅដល់មន្ទីរពេទ្យ បង្អែកខេត្តក្រុម គ្រូពេទ្យបាន ស្ទុះស្ទាជួយ បន្ទាន់ ដោយដាក់សេរ៉ូម និងបញ្ចូល អុកស៊ី សែន ទើបបានធូរស្រាលតិចតួច តែស្ថិតក្នុងកម្រិតអាសន្ន ដដែលរហូតមក ទល់នឹងព្រឹកថ្ងៃ ទី១ មិថុនា ២០១៥នេះ ស្ថានភាព ស្ត្រីរងគ្រោះ នៅមិនទាន់ល្អ ប្រសើរនៅឡើយទេ ហើយនៅព្រឹកនោះ ដែរក្រុមគ្រូពេទ្យបាន សម្រេចបូមយក ទារកនោះសារជា ថ្មីម្តងទៀត ដោយសារ ទារកក្នុងផ្ទៃនោះ បានស្លាប់ក្រោយ ការពិនិត្យ របស់គ្រូពេទចិន។
ទាន់ទិននឹងបញ្ហាខាងលើនេះក្រោយ មួយយប់នៅវេលា ម៉ោងជាង១១ព្រឹក ថ្ងៃទី៣០ ឧសភា ២០១៥ គ្រូពេទ្យជនជាតិ ចិននោះបាន ឲ្យ នារីជាអ្នកបកប្រែ ទូរស័ព្ទហៅគ្រួសារ ស្ត្រីរងគ្រោះនោះមក សុំទោសដោយពុំមាន ដំណោះស្រាយមួយ ណាបញ្ជាក់ពី ភាពទទួលខុស ត្រូវ ឡើយក្រោយមក ទទួលបានព័ត៌មាន ក្រុមអ្នកកាសែត និងទូរទស្សន៍ បានចុះយកព័ត៌មាន គ្រាន់តែឃើញ ក្រុមអ្នកកាសែតទៅ ដល់ក្រុម គ្រូពេទ្យចិនទាំងនោះបាន បញ្ជាឲ្យនារីអ្នកបកប្រែ ភាសាចិនចំនួន២នាក់ នោះបិទទ្វារ គេចវេសពី ការទទួលខុសត្រូវ និងមិនផ្តល់បទ សម្ភាសន៍ អ្វីទាក់ទិនទៅនឹង អាការរបស់ស្ត្រី នោះឡើយ ។
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានប្រាប់ថា ក្នុងករណីខាងលើនេះបន្ទប់ ពិនិត្យព្យាបាល រិន រ៉ាវុឌ្ឍន៍ ប្រធាន ផ្នែក បច្ចេកទេសមន្ទីរ សុខាភិបាល ខេត្តជាម្ចាស់បន្ទប់ពិនិត្យ ព្យាបាល តែស្ថិតលើពេទ្យ ជនជាតិចិនជាអ្នក គ្រប់គ្រងដោយ បានចុះកិច្ច សន្យានៅ មន្ទីរសុខាភិបាល រយៈពេល៣ឆ្នាំ ។ តាំងពីប្រធានមន្ទីរចាស់គ្រប់គ្រងរហូតមកទល់នឹងពេលនេះនៅមិនទាន់ ផុតកំណត់នៅ ឡើយទេ តែស្ថិតក្នុងករណី ខាងលើនេះ មន្ទីរសុខាភិបាលសម្រេច ឲ្យបិទឈប់ធ្វើ អាជីវកម្ម ពីពេលនេះតទៅ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!