ស្រវឹង​​ស្រា​​ទាស់សម្តី​​គ្នា​ ក្មួយ​​អាង​ខ្លួន ជា​នគរបាល​​ទាញ ​កាំភ្លើង​ភ្ជង់​ពូ ត្រូវ​​ពូ​​វាយ​​ បាក់​.ក​​ស្លាប់

 
 

រាជធានីភ្នំពេញ ៖ ពីរនាក់ ពូ និងក្មួយ បង្កើតស្រវឹងស្រា ទាស់សម្តីគ្នា ក្មួយអាងខ្លួនជា នគរបាលទាញ កាំភ្លើងភ្ជង់គំរាមពូ ត្រូវពូហក់វាយ បាក់ក ស្លាប់ភ្លាមៗ ។ ទំនាស់ក្នុងគ្រួសារនេះ បានកើតឡើងកាលពី វេលាម៉ោង ៧ និង១០ នាទីយប់ ថ្ងៃទី ៣០ ឧសភា ២០១៥ ស្ថិតនៅភូមិ ក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយពូបង្កើតវាយមានឈ្មោះ ចយ រិទ្ធី ភេទ ប្រុស មុខរបរជា នគរបាលនៅ ក្រសួងមហាផ្ទៃ ស្នាក់នៅក្នុង ផ្ទះកើតហេតុ ចំណែកជនដៃដល់ ឈ្មោះ ចាន់ បូរ៉េត ហៅចយ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅក្បែរ កន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតមានអំពើហិង្សា រហូតឈានដល់ពូវាយ សម្លាប់ក្មួយបង្កើតបែប នេះ ដំបូងឡើយ ឈ្មោះ ចយ រិទ្ធី ត្រូវជា ក្មួយបានផឹកស្រាជុំគ្នា ជាមួយបងប្អូន នៅផ្ទះម្តាយរបស់ខ្លួន ត្រង់ចំណុចកើតហេតុ លុះពេល ផឹកស្រវឹងហើយ ឈ្មោះ ចាន់ បូរ៉េត ត្រូវជាពូ បានដើរមកដល់ផ្ទះ ខាងលើ នឹងបានជជែក ទាស់សម្តីគ្នា ជាមួយឈ្មោះ ចយ រិទ្ធី ខ្លាំងៗ ។

ដោយឈ្មោះ ចយ រិទ្ធី បានសួរថាមកផ្ទះខ្ញុំធ្វើអី ហើយឈ្មោះ ចាន់ បូរ៉េត ក៏បានតបថា អញមកផ្ទះ ម្តាយ អញមិនបានអី ។ ក្រោយពី ឈ្លោះ ប្រកែកគ្នាហើយ ឈ្មោះ ចាន់ បូរ៉េត ត្រូវជាពូបាន បម្រុងស្ទុះទៅវាយ ប៉ុន្តែដោយសារ ឃើញស្ថានភាព បែបនេះ ឈ្មោះ ចយ រិទ្ធី ត្រូវជា ក្មួយអាងខ្លួនជា នគរបាលនិង មានកាំភ្លើងផងនោះ ក៏ស្ទុះទៅ ទាញកាំភ្លើង ភ្ជង់គំរាមពូ របស់ខ្លួនថា បើ ហ៊ានវាយគេបាញ់ ។

ប្រភពដដែលបន្តថា បន្ទាប់ពីមានការ គំរាមពីក្មួយដូច្នេះ ឈ្មោះ ចាន់ បូរ៉េត បានទះដៃ ជនរងគ្រោះមួយ ដៃធ្លាក់កាំភ្លើងដល់ដី ហើយ ហក់ អុកកែងដៃចំ កញ្ចឹងកជនរងគ្រោះ ពីរកែង និងអុកមួយជង្គង់ ចំដើមទ្រូងបណ្តាល ឱ្យឈ្មោះ ចយ រិទ្ធី ដួលបោកក្បាល ផ្ងារក្រោយដាច់ ខ្យល់ ស្លាប់ភ្លាមៗ ប៉ុន្តែប្រពន្ធ និងសាច់ញាតិ មិនអស់ចិត្តបានព្យាយាម ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត ( ពេទ្យរុស្សី) ត្រូវគ្រូពេទ្យបញ្ជាក់ថា ស្លាប់បាត់ហើយ ទើបក្រុមគ្រួសារ ដឹកសពយក មកតម្កល់នៅ វត្តសន្សំកុសល ដើម្បី ធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍បឹងទំពុនបាន ចុះទៅអន្តរាគមន៍ ឃាត់ ខ្លួន ឈ្មោះ ចាន់ បូរ៉េត ត្រូវ ជាជន ដៃដល់សម្លាប់ឈ្មោះ ចយ រិទ្ធី យកកាន់ស្នាក់ការ នគរបាលប៉ុស្តិ៍កសាង សំណុំរឿងបញ្ជូនបន្តទៅ អធិការដ្ឋាន នគរបាល ខណ្ឌមាន ជ័យ ដើម្បីចាត់ការ តាមច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម