ខាត់ សុឃីម ស្នើឲ្យមហាជន យល់ចិត្តអ្នក សិល្បៈ កុំរិះគន់បែប ជាន់ពន្លិច
ភ្នំពេញ៖ មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា មានវត្តមាន តារាស្រីល្បីឈ្មោះ ជាច្រើនបានទទួលរង ព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ទៅលើការស្លៀកពាក់បញ្ចេញ សាច់លើក្រោម ការចម្លងម៉ូដ របស់បរទេសមក ស្លៀកពាក់ជាបន្តបន្ទាប់នោះ បានធ្វើឲ្យតារាចម្រៀង ដែលមានរហស្សនាមថា ជាតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ចេញមុខមកទទូច សុំការយល់ចិត្ត ពីទស្សនិកជន ទៅលើអ្នកសិល្បៈ ស្រុកខ្មែរផងពេលដែល ឃើញអ្វីខុសឆ្គង សុំធ្វើការរិះគន់ បែបស្ថាបនា កុំរិះគន់បែប ជាន់ពន្លិច ធ្វើឲ្យអ្នកសិល្បៈ បាក់ទឹកចិត្ត ។
កាលពីចុងខែឧសភា កន្លងទៅនេះ គេឃើញមានវត្តមាន តារាស្រី២ដួងបាន ទទួលរងការរិះគន់ ទៅលើការស្លៀកពាក់ ដោយ កញ្ញា ដួង ស្រីពេជ្រ បានរងការរិះគន់ យ៉ាងខ្លាំង ទៅលើការពាក់រ៉ូប ចំហរដើមទ្រូង និងចង្អូរស្ទើរតែរបូត។ ចំណែកតារាសម្តែង កញ្ញា អាលីហ្សា រងការរិះគន់ ទៅលើការចម្លង ម៉ូដរ៉ូបពីតារាបរទេស រួចមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀង ដែលច្បាម បានប្រជាប្រិយភាព លេចធ្លោគួរសម អ្នកនាង ខាត់ សុឃីម បានយកមកបង្ហោះហើយ សរសេរសារសុំចិត្ត ទស្សនិកជន តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ខ្លួនថា «អាណិតសិល្បៈខ្មែរផង... រិះគន់ស្ថាបនាទៅ បានហើយមិត្តអើយ…បើអាណិតខ្មែរដូចគ្នា សិល្បៈខ្មែរ មានតិច ណាស់..»។
តាមសម្តីខ្លីបង្កប់ន័យ ស្នើឲ្យមហាជន យល់ពីទឹកចិត្តអ្នកសិល្បៈ របស់តារាចម្រៀង និងជាម្ចាស់ហាង សម្អាងការ អ្នកនាង ខាត់ សុឃីម នេះបានសរបញ្ជាក់ ឲ្យឃើញថា នាងមិនបាននិយាយ ទៅដើម្បីប្រយោជន៍ បុគ្គលឬក៏នាងទេ ពោលគឺដើម្បីអ្នក សិល្បៈទាំងអស់ បើសិនជាទស្សនិកជន ធ្វើការរិះគន់បែប ក្នុងន័យស្ថាបនានោះ សិល្បៈនិងមាន ការរីកចម្រើន ប៉ុន្តែផ្ទុយទៅវិញ បើរិះគន់បែប ជាន់ពន្លិចវិញ ច្បាស់ណាស់ថា សិល្បៈស្រុកយើង និងដាំក្បាលចុះក្រោមហើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!