ឡើងបេះផ្លែព្រីង របូតដៃ ធ្លាក់ស្លាប់ ពេលបញ្ជូន ទៅសង្រ្គោះ បានពាក់ កណ្តាលផ្លូវ

 
 

កណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ ឡើងបេះផ្លែព្រីង នៅខាងក្រោយផ្ទះ រួចរបូតដៃធ្លាក់ពីលើ ចុងព្រីង បណ្តាល ឲ្យរង របួសបាក់ ឆ្អឹងជំនីរ និងបាក់ជើង ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅ កាន់ មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ប៉ុន្តែជា អកុសលជនរង គ្រោះបាន ដាច់ខ្យល់ស្លាប់ តាមផ្លូវពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើត ឡើង កាលពីវេលាម៉ោង ១០និង ២០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅ ខាង ក្រោយផ្ទះ ជនរងគ្រោះភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែប ភាព អាយុ៥៥ឆ្នាំ រស់នៅភូមិ.ឃុំកើត ហេតុខាងលើ។

មន្រ្តីនគរបាល ដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានឡើងបេះផ្លែព្រីង នៅវាលស្រែខាង ក្រោយផ្ទះ ដែលមានចម្ងាយ ប្រហែល២៥០ម៉ែត្រពីភូមិ ខណៈកំពុង តែបេះផ្លែ ព្រីងមិនជា មានមូលហេតុ អ្វីនោះទេ ស្រាបតែរបូត ដៃធ្លាក់ ពីលើដើម ព្រីងមកដី ដែលមានកំពស់ ប្រមាណពី៧ ម៉ែត្រទៅ៨ម៉ែត្រ បណ្តាលឲ្យជន រងគ្រោះ រងរបួសធ្ងន់ (បាក់ឆ្អឹងជំនីរ និងបាក់ជើង) ភ្លាមៗនោះត្រូវបានក្រុម គ្រួសារដឹកបញ្ជូន ទៅមន្ទីរពេទ្យ។

ដើម្បីជួយសង្គ្រោះអាយុជីវិត ប៉ុន្តែជាអកុសលជនរងគ្រោះ ដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ រួចក៏ដឹកត្រឡប់ មកផ្ទះវិញធ្វើ បុណ្យទៅ តាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម