ឆៃ​លី ដា​ឡែ​ន និង​ស្វាមី​ ចង់បាន​ភាព ​ផ្អែម​ល្អែ​ម ​ក្នុង​ខុន​ដូ

 
 

រាជធានីភ្នំពេញ ៖ តារាចម្រៀងនាងឆៃលី ដាឡែន ដែលបានបុរសអាយុ តិចជាងធ្វើជាគូអនាគត ពេលនេះកំពុងតែស្វែងរក ទិញខុនដូ ( Condo) ក្នុងរាជធានីភ្នំពេញ មានតម្លៃច្រើនម៉ឺនដុល្លារ ស្នាក់នៅដើម្បីឱ្យជីវិតប្តី-ប្រពន្ធកាន់តែមាន ភាពផ្អែមល្ហែមខ្លាំងឡើង ។

ចាប់តាំងពីតារាចម្រៀងនាងឆៃលី ដាឡែន និងស្វាមីរៀបមង្គលការមក អ្នកទាំង២ខិតខំប្រកបរបរ ឱ្យកាន់តែប្រសើរឡើង ក្នុងន័យសន្សំទ្រព្យធនទុក ខណៈមិនទាន់គិតរឿង យកកូននៅឡើយ ។ ចំពោះឆៃលី ដាឡែន បានចូលរួមសម្តែង ក្នុងខ្សែភាពយន្តភាគរឿង«ស្ទឹងស្នេហា » របស់ផលិតកម្មចក្កវាឡ បន្ទាប់ពីរសាត់ឆ្ងាយ ពីពិភពសម្តែងភាពយន្ត អស់រយៈពេល ជាច្រើនឆ្នាំ ។ ថ្មីៗនេះឆៃលី ដាឡែន និងស្វាមីបានដឹក ដៃគ្នាទៅច្រៀង បម្រើអារម្មណ៍ជន រួមជាតិខ្មែរ រស់នៅប្រទេសជប៉ុន ។

ចំពោះស្វាមីវ័យក្មេង របស់ឆៃលី ដាឡែន វិញ ខិតខំរកស៊ីញាប់ដៃជើងដែរ ដោយក្រៅពីអាជីពសិល្បៈ មានជំនាញទិញ- លក់រថយន្តដ៏ មានថ្វីមាត់ទាក់ទាញអតិថិជន ។ ពេលនេះដាឡែន និងស្វាមីសហការ គ្នារកទិញខុនដូ ( Condo) ទំនើបទាន់សម័យ ស្នាក់នៅឱ្យស្រប តាមសម័យកាល របស់មនុស្ស ដែលចូលចិត្ត ភាពឡូយឆាយ និងឱ្យជីវិតប្តីប្រពន្ធ មានភាពផ្អែ មល្ហែមជាងមុន ។

ឆៃលី ដាឡែន ឱ្យដឹងកាលពីពេល ថ្មីៗនេះថា តាំងពីរៀបការរួចមក នាង និងប្តីខំរកស៊ីណាស់ដើម្បី សន្សំប្រាក់ ទុកប្រើប្រាស់ ទៅថ្ងៃមុខទៀត ព្រោះនាពេលអនាគតនឹង មានកូនត្រូវចិញ្ចឹម មើលថែឱ្យ បានល្អតាំង ពីពេលពពោះ រហូតកើត ហើយចិញ្ចឹមឱ្យ មានអនាគត ។ ដាឡែន និងស្វាមីបានគិត ច្បាស់ណាស់ចំណុចនេះ ។ ម្ល៉ោះហើយឆ្លៀតពេលមិនទាន់មានកូន ម្នាក់ៗខំរកស៊ី ដោយក្រៅពី អាជីពសិល្បៈបុរសជាសា្វមី ជួញដូររថយន្តដោយ មានជំនាញនេះយូរឆ្នាំមកហើយ ។

ចំណែក ដាឡែនវិញខំទាំងច្រៀង និងសម្តែង គឺព្យាយាមឱ្យទៅមុខ ទៀតទាន់គេត្រូវការ ។ ទោះបីជាដាឡែន ផ្អាកសម្តែង ភាពយន្តច្រើនឆ្នាំ តែត្រូវតែសម្តែង ណាមួយចង់ដឹងថាការ សម្តែងរបស់នាង ស្ទុះទៅមុខ ប៉ុនណា ហើយអ្នកគាំទ្រ ចូលចិត្តដែរ ឬទេ ? អ្វីដែលសំខាន់ គឺការចរចាតម្លៃគ្នាក្នុងកម្រិត អាចទទួលយក បានទើបដាឡែន សម្រេចថតរឿង ភាគជូន ផលិតកម្ម ចក្កវាឡរឿង «ស្ទឹងស្នេហា» ជាតួអង្គឆ្នាស ជាមួយអ្នក នាងចាន់ តារាទី ។ ដាឡែនជឿថា រឿងនេះ នឹងកក្រើក ពេលចាក់ បញ្ចាំងព្រោះរវាងនាង និងអ្នកនាងចាន់ តារាទី ឆ្នាស មិនធម្មតាទេ ។

ឆៃលី ដាឡែន និយាយថា «មូលហេតុដែលនាងខ្ញុំ និងស្វាមីគិតគូរចង់ទិញខុនដូស្នាក់នៅ ព្រោះតែ យល់ថាការស្នាក់ នៅជា លក្ខណៈខុនដូ គឺស្រួល ហើយមានបែងចែកប្លង់ សព្វគ្រប់ទាំងអស់ មិនបាច់រៀប ចំបន្តទៀត ដូចជាផ្ទះល្វែងទេ។ ពេលនេះ គឺពួកយើង បានដើរស្វែងរក ខុនដូ ណាដែល ត្រូវចិត្ត ព្រោះជិះដើរ មើលយូរ ហើយនៅមិនទាន់ត្រូវចិត្ត ។ មានខុនដូខ្លះដូច ជាខ្វះផ្នែកនេះ ផ្នែកនោះ និងគូរប្លង់ចេញមក ដូចជាសាមញ្ញពេក ហើយលក់ ថ្លៃជាងផ្ទះ ល្វែងទៀត។


ម្យ៉ាងទៀតគម្រោងមើល និងទិញខុនដូ ( Condo) នេះមកពី គិតថាជាអ្នកសិល្បៈទិញផ្ទះ បែបនេះនៅក៏ស្រួល ព្រោះយើងត្រូវចូល ដល់ផ្ទះយ ប់ព្រលប់ពេក បើមានផ្ទះបែបនេះគឺសន្តិសុខ យាមកាម មានសភាពម៉ត់ចត់ មិនភ័យព្រួយ លំបាកបារម្ភ ទើបចេះតែចង់ ទិញនៅ ។ ណាមួយ មានសភាពស្ងប់ស្ងាត់ សម្រាកស្រួលពេល នឿយហត់ពីការងារ»។

នាងឆៃលី ដាឡែន រំពឹងថាអាចនឹងរកឃើញ កន្លែងស្នាក់នៅល្អតាមការគិតទុក ដើម្បីសម្រួល ដល់ការស្នាក់ នៅពេលចេញ ទៅធ្វើការដល់ យប់ជ្រៅ ហើយមិនមែនមានន័យថា នាងអួតអាង រឿងផ្ទះស្នាក់នៅទេ តែជាចំណូលចិត្ត របស់មនុស្ស ម្នាក់ៗប៉ុណ្ណោះ ។ ឆៃលី ដាឡែន ចង់ឱ្យទស្សនិកជន ទាំងក្នុង និងក្រៅប្រទេសជួយដាក់ពិន្ទុជូននាង ជាបន្តទៀតក្នុងពេល ដែលនាងបើកទំព័រ សម្តែងភាពយន្ត ឡើងវិញ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម