បង្ក្រាបទីតាំងជក់ស៊ីសាក្លិប «សាហារ៉ា» ដុះស្លែមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់
រាជធានីភ្នំពេញ ៖ ទីតាំងជក់ ស៊ីសាក្នុងក្លិប «សាហារ៉ា» មួយកន្លែង ត្រូវបាន កម្លាំងនាយកដ្ឋាន នគរបាល ប្រឆាំងគ្រឿងញៀន ក្រសួងមហា ផ្ទៃ បានធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង ០៨ និង៤៥នាទីយប់ ថ្ងៃទី៣០ ឧសភា ២០១៥ នេះ ស្ថិតនៅដីឡូត៍ មួយកន្លែង ខាងក្រោយស្ថាន ទូតអូស្ត្រាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ការចុះបង្ក្រាបនោះ ត្រូវកម្លាំងធ្វើការឃាត់ខ្លួន អ្នកជក់មានចំនួន ជាង៥០នាក់ ដែរ ក្នុងនោះមានប្រុស មានស្រី តែមិន ទាន់ត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ហើយកម្លាំងបាន ដកហូតកំណាត់ ជក់ចំនួន១គីឡូក្រាម, បំពង់សម្រាប់ជក់២០, ម៉ូតូ២៩គ្រឿង និងដកហូតសម្ភារ ក្លិបមួយចំនួនផងដែរ ។
បច្ចុប្បន្ន មនុស្សជាង៥០នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូន ទៅនាយកដ្ឋានប្រឆាំងគ្រឿងញៀន ក្រសួង មហាផ្ទៃ ដើម្បីរង់ចាំការដោះស្រាយ ។
គួរកត់សម្គាល់ថា ទីតាំងជក់ស៊ីសាខាងលើត្រូវគេដឹងថា បើកជាយូរយារ ណាស់មកហើយ តែគេមិនដែល ឃើញមានអាជ្ញាធរ មូលដ្ឋានណា ចុះមកបង្ក្រាបនោះទេ ហាក់ដូចជា ត្រូវរ៉ូវគ្នាអ៊ីចឹង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!