កំពុង​រាវ​គ្រំ​ ក្នុង​បឹង​ពេល​ភ្លៀង ត្រូវ​រន្ទះបាញ់ ​ស្លាប់​១ របួសធ្ងន់​-​ស្រាល ​២

 
 

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង និងស្ត្រី២នាក់ទៀត បានរងរបួស ធ្ងន់-ស្រាល  ដោយសារតែ ត្រូវរន្ទះបាញ់មួយ ខណៈ ដែលពួកគេទាំង ៣នាក់ កំពុងនាំគ្នា រាវគ្រំ ក្នុងបឹងមួយកន្លែង ពេលមានភ្លៀងផ្គរ ដែលហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ០៥ និង៤៥ នាទី ល្ងាចថ្ងៃទី ២៩ ឧសភា ២០១៥ ស្ថិតនៅចំណុច បឹងធំ ក្នុងភូមិទួលអំពិល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងផ្គររន្ទះ ក្នុងចំណុចខាងលើ ហើយ មានមនុស្ស ប្រុស-ស្រីច្រើននាក់ កំពុងនាំ គ្នារាវគ្រំ ដើម្បីយកទៅ លក់ផងដែរ ។ ពេលនោះ ស្នូររន្ទះ មួយផ្ទុះឡើងបាញ់ចំ បុរសម្នាក់ឈ្មោះស៊ូ យស់ ហៅពៅ អាយុ៤៣ឆ្នាំ បណ្តាលឱ្យស្លាប់ ភ្លាមៗ នៅក្នុងបឹងនោះ និងស្ត្រី២នាក់ ទៀត បានរបួសធ្ងន់-ស្រាល ម្នាក់ឈ្មោះប៉ោង សុភា អាយុ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះឈិន ចិន្តា អាយុ៣៧ឆ្នាំ របួសស្រាល ពួកគាត់ទាំង៣នាក់ រស់នៅភូមិទី៦ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុ ស្ត្រីរងរបួសធ្ងន់ឈ្មោះប៉ោង សុភា ត្រូវបានគេដឹកបញ្ជូន មកកាន់មន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង ដើម្បីឱ្យគ្រូពេទ្យ ជួយ សង្គ្រោះ ជីវិត ។ ដោយឡែក សពបុរសរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅ សាលាបុណ្យអ្នក ក្បាល៨ ដែលជិតលំនៅឋាន ជន រងគ្រោះ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម