រថយន្ត​តា​កូ​ម៉ា បុក​រថយន្ត​កូរ៉េ​ដឹក​ កម្មករ​រោងចក្រ​​ របួសធ្ងន់​-​ស្រាល ​៤០​នាក់

 
 

ខេត្តកំពង់ស្ពឺ ៖ កម្មកររោងចក្រកាត់ដេរប្រមាណ៤០នាក់ បានរងរបួសធ្ងន់-ស្រាល ហើយត្រូវបាន រថយន្ត សាមុយដឹក យកទៅសង្គ្រោះ នៅគ្លីនិកថ្នល់ទទឹង ភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈ រថយន្តតាកូម៉ា មួយគ្រឿង ដែលសង្ស័យអ្នក បើកបរ ស្រវឹងបើករេពេញផ្លូវ ក៏ជ្រុលទៅបុករថយន្ត កូរ៉េដឹកកម្មករ បណ្តាលឱ្យ ក្រឡាប់តែម្តង ។

ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាចថ្ងៃទី២៩ ឧសភា ២០១៥ នេះ ស្ថិត នៅតាមបណ្តោយ ផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ លេខ៤១-៤២ ក្នុងភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភព បានឱ្យដឹងថា កម្មករដែលរងរបួស ទាំង៤០នាក់នោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានរបួសចំនួន ២១ នាក់ និងស្រាល១៩នាក់ ។ ចំណែករថយន្ត ដឹកកម្មករជាប្រភេទ កូរ៉េចំណុះ១តោន ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខ សៀមរាប  2A-4413 បើកបរដោយ ឈ្មោះសាន់ សេន អាយុ៣៧ឆ្នាំ មានទីលំនៅក្នុង ភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រីឯរថយន្តបង្ក ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2M-3710 បើកបរដោយ ឈ្មោះវ៉ិច ណុប ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុង ភូមិតាមេម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម