ជនជាតិចារ៉ាយ មួយគ្រួសារ ត្រូវអ្នកភូមិគំរាម សម្លាប់រត់មក ស្នាក់នៅ ក្នុងអធិការដ្ឋាន ស្រុកបរកែវ
រតនគិរីៈ ជនជាតិចារ៉ាយ មួយគ្រួសារ មានទីលំនៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ត្រូវអ្នកក្នុងភូមិ ចោទថា ចេះធ្មប់អាប និងមាន ប្រទាល ស៊ីមនុស្ស ហើយបានគំរាមកំហែង សម្លាប់ទាំងពូជនោះ នាំគ្នារត់ចេញពី ភូមិមកស្នាក់ នៅក្នុងអធិការ ដ្ឋានស្រុកបរកែវ ដើម្បីសុវត្ថិភាពក្រុម គ្រួសារពួកគាត់។
បើតាមលោក រចំ គីន អាយុ៤៨ឆ្នាំ ជនជាតិចារ៉ាយ និងប្រពន្ធឈ្មោះ រម៉ាម ផ្ចិត អាយុ៣៥ឆ្នាំ ជនជាតិចារ៉ាយ ប្រាប់ឲ្យដឹងថា ក្រុមគ្រួសារ ពួកគាត់ មានសមាជិក១១នាក់ ហើយកន្លងមក ត្រូវអ្នកក្នុងភូមិចោទថា ចេះធ្មប់ ចេះអាប និងមានប្រទាល ស៊ីមនុស្ស ត្រូវបានគេគំរាម សម្លាប់ជាញឹកញាប់ ដោយមានការ ភ័យខ្លាចនោះ ក្រុមគ្រួសារគាត់ បានបម្លាស់ទីលំនៅ ចំនួន២ដងមកហើយ លើកទី១ ផ្លាស់ទៅនៅ ឃុំតាកុកច្រាយ ស្រុកអូរយ៉ាដាវ និងទី២ ឃុំបរខាំ ស្រុកបរកែវ លុះត្រឡប់ចូល ស្រុកកំណើតវិញ ត្រូវអ្នកភូមិគំរាមទៀត ទើបនាំគ្នាមក ស្នាក់នៅអធិការដ្ឋាន ស្រុកបរកែវតែម្តង។
អធិការស្រុកបរកែវ លោក ម៉ៅ សាន់ ប្រាប់ឲ្យដឹងថា ដោយមានការ ប្រជុំថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំ ស្រុកបរកែវនោះ អនុញ្ញាតិឲ្យក្រុម គ្រួសារខាងលើនេះ មកស្នាក់នៅក្នុង អធិការដ្ឋាន ស្រុកបរកែវ មួយរយៈសិន ដើម្បីធានាសវុត្ថិភាព ជូនពួកគាត់។ លោក ម៉ៅ សាន់ បញ្ជាក់ឲ្យដឹង ទៀតថា ដោយមើលឃើញ ពីការខ្វះខាតនោះ លោក ហេង ប៊ុន្នី អភិបាលស្រុក បរកែវ និងរូបលោកផ្ទាល់ បានឧបត្ថម្ភអង្ករ ថវិការមួយចំនួន ព្រមទាំងជួយថ្លៃព្យាបាល ពេលក្រុមគ្រួសារ នេះឈឺស្កាត់ផ្សេងៗ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!