លំ សុក្រិត ចូលច្រៀងវិញក្រោយរៀនចប់
លំ សុក្រិត អតីតតារាចម្រៀងប្រចាំផលិតកម្ម Rock នឹងវិលរកអាជីពចម្រៀងសារជាថ្មីម្ដងទៀត ក្រោយបញ្ចប់ការសិក្សាជំនាញធនាគាររបស់ខ្លួន នៅអំឡុង ២ ខែ ខាងមុខនេះ។ ដោយសារអាជីពនេះធ្លាប់ធ្វើឲ្យរូបគេមានការទទួលស្គាល់ច្រើន ទើបមិនអាចបោះបង់ចោលបានទេ។
នៅក្នុងជំនួបជាមួយ Sabay ព្រឹកមិញនេះ តារាចម្រៀងខាងលើប្រាប់ថា រូបគេកំពុងស្វែងរកផលិតកម្មមួយ ដែលផ្ដល់ឱកាសសម្រាប់ចាប់ផ្ដើមអាជីពចម្រៀងជាថ្មីនេះ។ តារាចម្រៀងរូបនេះ នឹងចាប់ផ្ដើមចេញមុខជាបណ្ដើរៗតាមកម្មវិធីប្រគំតន្ត្រីនានាឡើងវិញ បង្ហាញសមាសភាពរបស់ខ្លួនឆាប់ៗនេះ។
សុក្រិត ចាប់ផ្ដើមបាត់មុខបន្តិចម្ដងៗពីវិស័យចម្រៀងបន្ទាប់ពីផលិតកម្ម Rock ត្រូវបិទទ្វាផ្អាកចេញបទចម្រៀងប៉ុន្មានឆ្នាំមុន ខណៈតារាចម្រៀងជួរមុខផ្សេងទៀត ប្រញាយគ្នារកទ្រនំថ្មីបន្តអាជីពចម្រៀងរបស់ពូកគេរៀងខ្លួន។ ក្នុងនោះលោក ខាន់ ជែម បានទៅទើរលើផលិតកម្ម Sunday រីឯកញ្ញា ផន នីដា និង កញ្ញា សួស វីហ្សា បានរសាត់ទៅដល់ផលិតកម្មហង្សមាសជាដើម។
ដោយឡែក លំ សុក្រិត មិនបានរកផលិតកម្មចម្រៀងណាមួយបន្តច្រៀងនោះទេ ប៉ុន្តែបានចូលបម្រើការងារក្នុងក្រុមហ៊ុនចិនមួយ ដែលធ្វើការពាក់ព័ន្ធទៅនឹងភាពយន្ត ថែមទាំងមានឱកាសក្លាយតួឯកក្នុងរឿង “កំពូលសិស្ស” ឬ”Supper Student”។ ការសម្ដែងរួមគ្នាជាមួយតារាបរទេស បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គេហាក់កើនឡើងមួយកម្រិត។ ប៉ុន្តែមិនយូរប៉ុន្មានភាពល្បីល្បាញនោះ បានសាបរលាបទៅវិញរហូតមកដល់ពេលបច្ចុប្បន្ន ខណៈរូបគេក៏មមាញឹកក្នុងការសិក្សាផងដែរ។
ទោះបីជាយ៉ាងណា នៅក្នុងជំនួបដដែលកាលពីព្រឹកមិញ តារាចម្រៀងខាងលើបានសន្យាថា នឹងវិលរកអាជីពចម្រៀងវិញមិនខានឡើយ ក្នុងពេលដ៏ខ្លីខាងមុខ ឆ្លើយតបតាមការសំណូមពររបស់អ្នកគាំទ្ររបស់ខ្លួន ហើយកំពុងស្ថិតនៅក្នុងការពិចារណា។
” ចំពោះសមត្ថភាពវិញអាចធ្វើបាន ស្ថិតលើឱកាសជាក់ស្ដែងប៉ុណ្ណោះ”។ ធម្មតាសមាសភាពតារាចម្រៀងកាន់តែច្រើននាពេលបច្ចុប្បន្ននេះ បានក្លាយជាឧបសគ្គមួយសម្រាប់រូបគេ ដែលត្រូវត្រៀមខ្លួនប្រកួតប្រជែង ដណ្ដើមប្រជាប្រិយភាពឡើងវិញ។ ផលិតកម្មតូច ឬធំមិនសំខាន់សម្រាប់រូបគេឡើយ សំខាន់អាចធ្វើការជាមួយគ្នាបាន។ ចុងក្រោយអតីតតារាចម្រៀងរូបនេះ ស្នើសុំឲ្យមានការគាំទ្រឡើងវិញសម្រាប់ការវិលវិញរបស់គេ៕
-បទ”សង្សារវិទ្យាល័យ”
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!