លក់កាតទូរស័ព្ទ តម្លៃ ២ដុល្លារ ចំណេញ ៤០០រៀល ចុងក្រោយអស់ ៣០០០ដុល្លារ
ភ្នំពេញ ៖ ស្ដ្រីជាថៅកែហាងលក់ទូរស័ព្ទ និងលក់កាតបញ្ចូលទឹកប្រាក់ម្នាក់ ដោយសារ តែចរិតឆេវឆាវ ទប់កំហឹងមិន បានបានបង់ ខាតទឹកប្រាក់អស់៣០០០ដុល្លារ នៅក្នុង ជម្លោះលក់កាតទូរស័ព្ទ ដែលមានតម្លៃទឹក ប្រាក់២ដុល្លារ ហើយបើគិតពីលុយចំណេញ វិញគឺមានត្រឹមតែ៤០០រៀលប៉ុណ្ណោះ ។
ករណីខឹងខាតខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥កន្លង ទៅនេះ ស្ថិតនៅទីតាំងបើក ហាងលក់ទូរស័ព្ទ មួយកន្លែងតាមបណ្ដោយផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ចំណុចខាង ត្បូងផ្សារចាស់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុន ពេលកើតហេតុ មានបុរសវ័យចំណាស់ម្នាក់ បានចូលទៅទិញកាតទូរស័ព្ទ ដែល មានទឹក ប្រាក់តម្លៃ២ដុល្លារ ពីម្ចាស់ហាងលក់ទូរស័ព្ទ ខាងលើនេះ តែដោយសារគាត់ចាស់ភ្នែក ងងឹតពិបាកបញ្ចូលទឹកលុយ អ្នកទិញក៏បានយកទូរស័ព្ទរបស់ខ្លួនទៅឱ្យអ្នកលក់កោសកាត បញ្ចូលទឹកលុយឱ្យហើយ ។ លុះពេលបញ្ចូល ហើយ បុរសវ័យចំណាស់ខាងលើ បានយក ទូរស័ព្ទមកឆែកមើលទឹកលុយរបស់ខ្លួន គឺ មិនបានឃើញទឹកលុយ ដែលខ្លួនបញ្ចូលនោះឡើយ រួចហើយក៏សួរនាំអ្នកលក់រហូតដល់ មានការប្រកែកគ្នា ហើយបុរសវ័យចំណាស់ខាងលើនេះ ក៏បានទាមទារយកលុយចំនួន ២ដុល្លាររបស់ខ្លួនវិញ តែអ្នកលក់នៅតែអះអាងថា ទឹកលុយបានបញ្ចូលរួចទៅហើយធ្វើ ឱ្យភាគីទាំងសងខាង ឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃក ហើយចុងក្រោយក៏កើតទៅជាការប្រើអំពើហិង្សា ដោយស្ដ្រី អ្នកលក់ទាញបានដែកបំពង់ទីប យកមកវាយសំពងទៅលើអ្នកទិញ បណ្ដាលឱ្យរងរបួសដៃទាំងសងខាង ហូរឈាម ប្រឡាក់ខោអាវជោក ហើយបន្ទាប់មកសមត្ថកិច្ចក៏ចុះទៅអន្ដរាគមន៍ បញ្ជូនជនរងគ្រោះ ទៅធ្វើការសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត ហើយស្ដ្រីបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។
លទ្ធផលចុងក្រោយដោយមានការសម្របសម្រួលគ្នា អ្នកលក់បានសុខចិត្ដបង់លុយថ្លៃព្យាបាលរបួស និងជំងឺចិត្ដ ឱ្យ ទៅជនរងគ្រោះ ដែលជាអ្នកទិញរហូតដល់ទៅចំនួន៣០០០ ដុល្លារ ដើម្បីបញ្ចប់រឿង ខណៈមុនដំបូងអ្នកទិញបាន ទាមទារសំណងជំងឺចិត្ដ និងថ្លៃព្យាបាលរហូតដល់ទៅ៥០០០ដុល្លារឯណោះ ដោយរូបគាត់សំអាងថា គាត់ជាមនុស្ស មានវ័យចំណាស់ ហើយមានជំងឺទឹកនោមផ្អែម នៅក្នុងខ្លួនថែមទៀតផង ។
ខាងលើនេះ គឺជាមេរៀនមួយ សម្រាប់អ្នកដែលមានចរិតឆេវឆាវ យកកំហឹងទល់កំហល់ លទ្ធផលចុងក្រោយខឹងខុស ខឹងខូច ខឹងខាត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!