បុរសកេនយ៉ាម្នាក់ នឹងផ្តល់ជំនូន សត្វ ១៥០ ក្បាល ដើម្បី ស្តីដណ្តឹងកូន លោក អូបាម៉ា
កេនយ៉ា៖ មេធារី ជនជាតិ កេនយ៉ាម្នាក់ មានបំណង ចង់ស្តីដណ្តឹង កូនស្រី របស់លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដោយផ្តល់ជំនូនជា ហ្វូង សត្វគោ ចៀម និងពពែ។ លោកមេធាវីឈ្មោះ Felix Kiprono រូបនោះ បានប្រាប់ថា គាត់បានចាប់អារម្មណ៍លើ នាង Malia កូនស្រីលោកអូបាម៉ា លើកដំបូង នៅក្នុងឆ្នាំ ២០០៨ ហើយចាប់ផ្តើម មានចិត្តលើនាង តាំងពីពេលនោះរហូតមក។
មេធាវី រូបនេះ អះអាងថាខ្លួននឹងផ្តល់ជំនូន គោចំនួន ៥០ក្បាល ចៀម៧០ក្បាល និងពពែចំនួន ៣០ ក្បាល បើសិនជាលោក អូបាម៉ា ឲ្យភ្លើងខៀវលើមង្គលការ របស់គាត់។ និយាយទៅកាន់ សារព័ត៌មាន Nairobian គាត់បាននិយាយថា៖ “ខ្ញុំបានពិភាក្សា ជាមួយក្រុមគ្រួសារ របស់ខ្ញុំ រួចរាល់ហើយ ហើយពួកគេ ក៏នឹងជួយខ្ញុំ ចំពោះរឿងនេះដែរ” ។
លោក Kiprono បានសរសេរសំបុត្រមួយ ឲ្យទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកេនយ៉ា ដើម្បីឲ្យខាងស្ថានទូត ប្រគល់ បន្តទៅដល់លោកប្រធានាធិបតីអាមេរិក។ នៅក្នុងសំបុត្រនោះ មានបញ្ជាក់ពីការ ស្នើសុំឲ្យនាង Malia មកទស្សនកិច្ច ប្រទេសកេនយ៉ា ជាមួយលោក អូបាម៉ា នៅឱកាសក្រោយផងដែរ។
លោកមេធាវី បន្តប្រាប់សារព័ត៌មានទៀតថា ខ្លួនមិនបានសម្លឹងឃើញ លុយលោក អូបាម៉ានោះទេ គឺក្តីស្រលាញ់របស់គាត់ គឺជាស្នេហ៍ពិត ហើយពួកគេ នឹងរស់នៅ ជាមួយគ្នា ជាប្តីប្រពន្ធ ក្នុងជីវិតដ៏សាមញ្ញ។ លោកសន្យាថានឹង បង្រៀននាង Malia ពីរបៀបច្របាច់យក ទឹកដោះ ពីសត្វគោ ការចំអិនអាហារ និងការងារផ្ទះទូទៅ ដូចស្ត្រីនានា ក្នុងប្រទេសកេនយ៉ា៕
លោកមេធារី Felix Kiprono និង នាង Malia
លោកប្រធានាធិបតីអូបាម៉ា និងកូនស្រីទាំង២របស់គាត់
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!