ខឹងប្រពន្ធ លែងចោល ទៅយកប្ដីថ្មី យកកាំបិត ចុងស្រួចចាក់ សម្លាប់ខ្លួនឯង

 
 

កណ្ដាល ៖ បុរសម្នាក់ដោយសារ តែតូចចិត្ដ ប្រពន្ធរបស់ខ្លួនលែងលះ ហើយក្រោយមក បានទៅយកប្ដីថ្មីក៏ សម្រេចចិត្ដបញ្ចប់ជីវិត តាមរយៈការ ធ្វើអត្ដឃាត ចាក់សម្លាប់ខ្លួន គ្មានញញើតនោះឡើយ។ សពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ និងសាច់ញាតិប្រទះឃើញ ដេកស្លាប់ដោយ មានកាំបិតនៅក្បែរខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ស្ថិតនៅវាលស្រែ ក្រោយភូមិដើមជ្រៃ ឃុំរកាកោង ស្រុកមុខ កំពូល ខេត្ដកណ្ដាល។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន សុជាតិ អាយុ៣០ឆ្នាំ មុខរបរ ជាកសិករ និងជាប្រជា ការពារភូមិផងដែរ។
តាមរបាយការណ៍ របស់សមត្ថកិច្ចនៅ ពេលដែលចុះទៅពិនិត្យ សពជនរងគ្រោះនោះ សមត្ថកិច្ចបានឃើញ កូនកាំបិតចិតបន្លែមួយ នៅក្បែរសព ហើយនៅលើ ដងខ្លួនមានស្នាម មុត៣កន្លែង ត្រង់ក និងដងខ្លួន ផងដែរ ។

ជនរងគ្រោះដែលឈាន ទៅដល់ការធ្វើឃាត ខ្លួនឯងយ៉ាងដូច្នេះ ក្រោយពីប្រពន្ធរបស់ ខ្លួនឈ្មោះ ហុង ស្រីណុច អាយុ៣២ឆ្នាំ ដែល បានរៀបការ កាលពីឆ្នាំ២០០៧ និងមានកូន ប្រុសម្នាក់ លុះដល់២ឆ្នាំ ក្រោយមក ពួកគេទាំងពីរ បានលែងលះគ្នា ព្រោះតែជនរងគ្រោះ មិនខំជួយ រកស៊ីប្រពន្ធ ពោលដើរតែ ផឹកស៊ី ប៉ុណ្ណោះ ។

ក្រោយពីលែងលះគ្នាមួយឆ្នាំ ពួកគេទាំងពីរនាក់ ដោយមានការ សម្របសម្រួល ពីឪពុកម្ដាយ ទាំងសងខាង ហើយជនរងគ្រោះ បានសន្យាឈប់ដើរ ផឹកស៊ីទៀតនោះ ទើបស្ដ្រី ជាប្រពន្ធ បានយល់ព្រម ទទួលយកធ្វើ ជាប្ដីបន្ដទៀត ។ ប៉ុន្ដែទង្វើដើរផឹកស៊ី មិនគិតជួយធ្វើ ការនិងជួយរកប្រាក់ឱ្យ ប្រពន្ធនោះ នៅឆ្នាំ ២០១១ ប្រពន្ធមិនអាចទ្រាំ បានក៏សម្រេច លែងលះ លុះ៣ឆ្នាំក្រោយមក ពោលកាលពី ថ្ងៃទី២៤ ខែឧសភា កន្លងទៅនេះ ស្ដ្រីជា ប្រពន្ធបានទៅរៀបការ ជាមួយប្ដីក្រោយឈ្មោះ វ៉ា សុផល អាយុ ៣៣ ឆ្នាំ រស់នៅភូមិពាមរកា កោងទី១ ស្រុកមុខកំពូល ជាហេតុធ្វើឱ្យជន រងគ្រោះ កាន់តែមានវិបត្ដិផ្លូវចិត្ដ និងដើរផឹក ស៊ីកាន់តែខ្លាំងឡើង រហូតឈានទៅដល់ការ ធ្វើអត្ដឃាត យ៉ាងដូច្នេះតែម្ដង ។ ក្រោយការ ពិនិត្យសពរួចហើយ កម្លាំងសមត្ថកិច្ច បានប្រគល់ទៅ ឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាម ប្រពៃណី ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម