តាជីដូនមួួយ ឡើងបើក ត្រាក់ទ័រ សាលល្បង ចៅប្រុសឡើងទៅ ជាមួយមិន ប្រុងប្រយ័ត្ន ធ្លាក់ស្លាប់

 
 

បន្ទាយមានជ័យ៖ ហេតុការណ៍ស្មានមិនដល់ ដោយបុរសម្នាក់ ត្រូវជាតាជីដូនមួយ ឡើងទៅ លើត្រាក់ទ័រ ដើម្បីសាកល្បង ភ្លាមនោះចៅ ប្រុស អាយុ៣ឆ្នាំចង់ទៅជាមួយ អង្គុយមិនប្រុងប្រយ័ត្ន ក៏ធ្លាក់ពីលើបណ្តាល អោយកង់កិនស្លាប់ យ៉ាងអាណោចអាធ័ម ហេតុការនេះ កាលពីវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រៃវែង ឃុំ គំរូ ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ។

បើតាមប្រភពសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលបានអោយដឹង នៅល្ងាចថ្ងៃទី២៨ ខែឧសភា នេះថា ក្រោយពី ពលរដ្ឋ បានរាយការណ៍ថា មកករណី ធ្លាក់ក្មេង ប្រុសពីលើត្រាក់ទ័រស្លាប់ សមត្ថកិច្ចបាន ចុះមក ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ លើសាកសពក្មេងប្រុសនោះ ។

បើតាមការអះអាងពីឪពុកក្មេងប្រុសស្លាប់ មានឈ្មោះ សិុន សារុំ អាយុ៣១ឆ្នាំ និងម្តាយមានឈ្មោះអឿត អឿង អាយុ២៥ឆ្នាំ បានរៀប រាប់ថា កូនប្រុស ស្លាប់មានឈ្មោះ រុំ សារ៉ាត អាយុ៣ឆ្នាំ ចំណែកអ្នក បើកបរសាកល្បង ត្រាក់ទ័រនោះមានឈ្មោះ ហែម មេញា ភេទប្រុស អាយុ២៧ ឆ្នាំ ត្រូវជាពូជីដូន១ ហើយកូនប្រុសគាត់ត្រូវជា ចៅប្រុស មានលំនៅដ្ឋានភូមិឃុំកើត ហេតុខាងលើនេះ ។

គាត់បន្តថា ក្រោយពីត្រាក់ទ័រគាត់ស្ងៀមនៅកន្លែងកើតហេតុ ភា្លមនោះពូជីដូនមួយបាន សុំឡើងបើក សាកល្បងមើស ព្រោះខ្លួនក៏ធ្លាប់ បើកដែរ ហើយភ្លាមនោះ កូនប្រុសគាត់ បានសុំឡើងជិះជាមួយ ហើយ គាត់បានឡើកកូនឡើងជិះតែម្តង មិនបានប៉ុន្មានផង ពូបានបើក ថយចុះ ថយឡើង ក៏ធ្លាក់ កូនចុះ មកក្រោយ ចំលោះកង់មុខ កង់ក្រោយ កិនស្លាប់តែម្តងទៅ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាល បានមកត្រួតពិនិត្យ ចំណុចកើតហេតុ តែភ្លាមនោះក្រុម គ្រួសារក្មេងប្រុស មិនបានប្តឹងផ្តល់ដល់ពូ ជីដូនមួយឡើយ ព្រោះគិតថាកូនប្រុសគាត់ ក៏រពើសនៅ មិនស្ងៀម និងមិនចង់មានបញ្ហារវាងបងប្អូនដែរ។

បច្ចុប្បន្នសាកសពក្មេងប្រុស ខាងលើនេះត្រូវបានឪពុកម្តាយ យកទៅធ្វើបុណ្យ តាមប្រពៃណី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម