ឌុ​ប​សង្សារ ​ចេញពី​ច្រៀង ខារ៉ាអូខេ ត្រូវ​ក្រុម​ចោរ​ ភ្ជង់​ប្លន់​ម៉ូតូ​បាត់

 
 

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CU-0958 ឌុបសង្សារចេញពីច្រៀង ខារ៉ាអូខេ ក៏ត្រូវក្រុមចោរប្រដាប់អាវុធ មានគ្នា៥នាក់ វាយភ្ជង់ប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី២៩ ឧសភា ២០១៥ ស្ថិតនៅតាម ផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ ម៉ូតូឈ្មោះម៉ា ដេវីត ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកហាងជប៉ុន យីហោតុងការ៉ាស៊ី មានទីលំនៅ ផ្ទះលេខ៧៥Eo ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពបន្តថា កាលពីវេលាម៉ោង១១យប់ រូបគេចេញពីធ្វើការហើយ គាត់មិនបានត្រឡប់ទៅផ្ទះទេ នៅឈប់រង់ចាំសង្សារ ចេញពីធ្វើការនៅវេលាម៉ោង១២អធ្រាត្រ ទើបជិះនាំនាងទៅចូលក្លឹប រួចហើយទៅច្រៀងខារ៉ាអូខេ រហូតដល់ម៉ោងកើតហេតុខាងលើ ទើបដឹកសង្សារត្រឡប់ទៅផ្ទះវិញ ។ 

ដោយធ្វើដំណើរតាមផ្លូវលេខ៥១ ពីជើងទៅត្បូង រួមជាមួយមិត្តភក្តិជិះ ម៉ូតូមួយគ្រឿងទៀត ដឹកសង្សារម្នាក់ដូចគ្នា ប៉ុន្តែមកដល់ចំណុចខាងលើ ជាផ្លូវងងឹតហើយម៉ូតូ ទាំង២គ្រឿងដាច់គ្នាឆ្ងាយពេក ធ្វើឱ្យម៉ូតូជនរងគ្រោះបន្ថយល្បឿន បើកយឺតៗចាំមិត្តភក្តិ ស្រាប់តែមានជនសង្ស័យមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមជិះគ្នា៣នាក់ និងស៊ុយស៊ូគីលែត ជិះគ្នា២នាក់ ក្នុងនោះជនសង្ស័យជិះម៉ូតូស៊ុយស៊ូគី លែត បានជិះទៅកាក់ពីមុខជនងគ្រោះ ធ្វើឱ្យជនរងគ្រោះជិះម៉ូតូបុក ដួលទាំង២គ្រឿង ហើយរូបគេបានរត់ទៅលើកម៉ូតូ ក៏ត្រូវជនសង្ស័យ ៣នាក់ទៀត ជិះម៉ូតូមកតាមក្រោយ បានវាយមួយដៃចំកញ្ចឹង.ក តែរូបគេនៅតែទៅចាប់ទាញម៉ូតូ ធ្វើឲ្យជនសង្ស័យដកកាំភ្លើង ភ្ជង់គំរាមប្លន់យកម៉ូតូទៅ បាត់តែម្តង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម