ក្មេងស្រី វ័យ១៩ឆ្នាំម្នាក់ ត្រូវបានក្រុម ម៉ូតូឌុប ចាប់រំលោភបូក ពេលទៅ ដើរលេងនៅ ប្រទេសថៃ

 
 

ថៃ៖ រឿងហេតុអាក្រក់ បានកើតឡើង សាជាថ្មីទៀតហើយ បន្ទាប់ពីមាន នារីវ័យក្មេងម្នាក់ ដែលជាអ្នកទេសចរ ជនជាតិអង់គ្លេស ត្រូវបានក្រុមម៉ូតូឌុប ក្នុងប្រទេសថៃ ធ្វើការចាប់ខ្លួន និងរំលោភបូក ទៅលើរូបនាង យ៉ាងព្រៃផ្សៃ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា នារីវ័យ ១៩ឆ្នាំម្នាក់ ដែលជាអ្នកទេសចរ ជនជាតិអង់គ្លេស បានជួបរឿងហេតុ អាក្រក់ខណៈពេល ដែលនាងបានដើរ ទៅហាងដើម្បី ទិញឥវ៉ាន់ នៅពេលយប់ជ្រៅ ក្នុងខេត្ត ខាន់ច័ន្ទបុរី ដែលស្ថិតនៅ ភាគខាងលិច ចំងាយ១២២គីឡូម៉ែត្រ ពីទីក្រុង បាងកង នៃប្រទេសថៃ។


ផែនទីបញ្ជាក់ អំពីទីតាំង ដែលមានរឿងហេតុ អាក្រក់នេះកើតឡើង

ផ្អែកលើការ ដកស្រង់សម្តី របស់នារីរងគ្រោះ ដែលសុំមិនបញ្ចេញ អត្តសញ្ញាណនេះ បានឲ្យដឹងថា នាងជាអ្នកទេសចរ ហើយមកធ្វើដំណើរ កំសាន្តនៅឯ រមណីយដ្ឋាន ខាន់ច័ន្ទបុរី ជាមួយនឹង មិត្តភក្តិរបស់នាង។ តែនៅយប់ថ្ងៃ អង្គារ ប្រហែលជាម៉ោង ១និង៣០នាទី នាងក៏បាន ដើរចេញក្រៅ ដើម្បីរកហាង ទិញឥវ៉ាន់ តែម្នាក់ឯង ហើយក៏ស្រាប់តែ មានក្រុមអ្នក រត់ម៉ូតូឌុប ជាច្រើននាក់ បង្ហាញខ្លួន នៅលើផ្លូវ ខាងមុខនាង រួចក៏នាំគ្នា ចាប់និងអូសនាង ចេញពីផ្លូវ ទៅរកកន្លែងស្ងាត់ ដើម្បីធ្វើការ រំលោភម្តងម្នាក់។

បន្ថែមពីនេះទៀត នាងក៏បាន បញ្ជាក់ដែរថា ពេលនោះនាង មិនបានដឹង ថាតើក្រុមពួកនោះ មានគ្នីគ្នាប៉ុន្មានទេ តែក្រោយពីពួកគេ រំលោភនាងរួច ពួកគេក៏បាន យកនាងមក ប្លុងចោលនៅ ឯផ្សារមួយកន្លែង ដែលស្ថិតនៅ ក្នុងសង្កាត់ Mueang រីឯរបស់របរ ដែលមានតម្លៃ ក៏ត្រូវបានពួក ម៉ូតូឌុបទាំងនោះ យកទៅអស់ផងដែរ។

យ៉ាងណាមិញ ក្រុមមន្ត្រីនៃ ក្រសួងការបរទេស របស់ប្រទេសថៃ ក៏បានបញ្ជាក់ថា រឿងហេតុដ៏ អាក្រក់នេះ ត្រូវតែមាន ការស៊ើបជាបន្ទាន់ ដើម្បីស្វែងរក មុខជនប្រព្រឹត្ត បទល្មើសទាំងនោះ។ ចំណែកឯ ខាងប៉ូលីសវិញ ក៏បានធ្វើការ តាមដានស្រាវជ្រាវ អត្តសញ្ញាណ ជនទាំងនោះ ផងដែរដោយ ការពឹងផ្អែក លើកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅតាម ដងផ្លូវសាធារណៈ។

គួរបញ្ជាក់ផងដែរថា ករណីដែល អ្នកទេសចរ ជនជាតិដទៃ ត្រូវទទួលរង គ្រោះថ្នាក់ដូចជា ការប្លន់សម្លាប់, ការចាប់រំលោភ ជាដើមនោះ ធ្លាប់បានកើតឡើង ជាច្រើនលើក រួចមកហើយ នៅតាមតំបន់ ទេសចរណ៍ល្បីៗ មួយចំនួន នៅក្នុងប្រទេសនេះ៕


រមណីដ្ឋានទេសចរ នៅក្នុងប្រទេសថៃ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម