សមត្ថកិច្ច​​ឃាត់ខ្លួនក្មេង​​​សិស្សសាលា​ សេព​គ្រឿង ញៀន​៦នាក់ ​និង​​​ម្ចាស់ ផ្ទះ​ម្នាក់​ (វីដេអូ)

 
 

ខេត្តស្វាយរៀង៖ នគបាលការិល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលស្រុករមាសហែក ចុះបង្ក្រាប សិស្សសាលា វិទ្យាល័យរមាសហែក ចាប់ឃាត់ខ្លួនក្មេងសេពគ្រឿង ញៀន បានចំនួន ៦នាក់ និងម្ចាស់ផ្ទះម្នាក់ ជាអ្នកផ្តល់ទី កន្លែងឲ្យ សិស្សសាលាសេព គ្រឿងញៀន កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី២៧ ឧសភា នៅក្នុងភូមិ តាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។

លោកវរសេនីយ៍ទោ កាន កេន នាយការិយាល័យនគបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា សមត្ថកិច្ច បានចាប់ឃាត់ ខ្លួនស្ត្រីសង្ស័យឈ្មោះ គង់ ធីតា អាយុ២៥ឆ្នាំ ដែលជាអ្នក ផ្តល់កន្លែងឲ្យ សិស្សសាលា សេពគ្រឿងញៀន និងសិស្ស ទាំង៦នាក់ មានអាយុពី ១៥-១៦ និង១៧ឆ្នាំ ។

បើតាមការពិនិត្យទឹកនោមក្នុងចំណោមសិស្សទាំង៦នាក់ មានសារធាតុញៀនតែ៣នាក់ ដូច្នេះលោក ព្រះរាជអាជ្ញា រងអម សាលា ដំបូងខេត្តយល់ឃើញថា សិស្សសាលាក្មេងៗ ទាំងនេះមិនធ្វើការ ចោទប្រកាន់ទេ គឺគ្រាន់តែ ធ្វើការអប់រំណែនាំ និងកោះហៅ ឪពុកម្តាយឲ្យ មកធានានិង ធ្វើកិច្ចសន្យារួចហើយ ក៏ឱ្យវិល ត្រឡប់ទៅលំនៅឋានវិញ ។

ចំណែកស្ត្រីម្ចាស់ផ្ទះ ឈ្មោះ គង់ ធីតា សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម