ពីរថ្ងៃកម្ពុជា បណ្តេញវៀតណាម ៦៨នាក់ ត្រឡប់ទៅស្រុកកំណើត
ភ្នំពេញ៖ នៅថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០១៥នេះ កម្ពុជា បានបណ្តេញជនជាតិវៀតណាម ៦៨នាក់ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីរកឃើញថា ពួកគេលួចចូលមករស់នៅ និងធ្វើការនៅកម្ពុជា ដោយគ្មានច្បាប់ និងលិខិតស្នាមអ្វីទាំងអស់។
លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ជនជាតិវៀតណាម ២១នាក់ ត្រូវបានបញ្ជូនចេញតាម ច្រកទ្វារអន្តរជាតិបាវិត នៅថ្ងៃទី២៨ ខែឧសភា ឆ្នំា២០១៥។ ជនជាតិ វៀតណាមទាំង ២១នាក់ ត្រូវបានប្រមូល មកពីខេត្តព្រះសីហនុ សៀមរាប និង រាជធានីភ្នំពេញ។
ដោយឡែកជនជាតិវៀតណាម ៤៧នាក់ទៀត ត្រូវបានកម្លាំងនគរបាលខេត្តក្រចេះ បញ្ជូនតាមច្រក ត្រពាំងស្រែ កាលពីថ្ងៃទី២៧ ខែ ឧសភា បន្ទាប់ពី ពួកគេបានមក លួចសម្ងំលាក់ខ្លួនធ្វើ ជាកម្មករនៅក្នុងចម្ការម្រេច នៅក្នុងខេត្ត ក្រចេះ។
លោក អ៊ុក ហៃសិលា បានបន្តថា ការបញ្ជូនជនជាតិវៀតណាម ត្រឡប់ទៅប្រទេសខ្លួនវិញនេះ បានធ្វើឡើង ដោយគោលការណ៍ គោរពសិទ្ធិ មនុស្ស ពោលជនអន្តោប្រវេសន៍វៀតណាមទាំងអស់ មានអាជ្ញាធរវៀតណាម មក ទទួលត្រឹមត្រូវ។ «មិនបានដឹកយកទៅ ចាក់ចោល ច្រងាំ ច្រងិល ដូចថៃដឹកបញ្ជូនពលករខ្មែរ មកចាក់ចោលដូច ពេលកន្លងទៅនោះទេ»។
បើតាមលោក អ៊ុក ហៃសិលា ចាប់តាំងពីចុងឆ្នាំ២០១៤ រហូតមកដល់ខែឧសភា ឆ្នាំ២០១៥នេះ ជនជាតិវៀតណាម ដែលរស់ដោយខុស ច្បាប់នៅ កម្ពុជាជិត ២.០០០នាក់ហើយ ត្រូវបានបញ្ជូន ត្រឡប់ទៅប្រទេសកំណើត របស់ខ្លួន។
លោក អ៊ុក ហៃសិលា ក៏បានបញ្ជាក់ជំហររបស់មន្រ្តីនគរបាល អន្តោប្រវេសន៍ផងដែរថា នឹងបន្តដូចភ្លៀង រលឹមក្នុង ការបោសសំអាតជនបរទេស គ្រប់ជាតិ សាសន៍ ដែលរស់នៅដោយ ខុសច្បាប់នៅកម្ពុជា មិនមែនតែជនជាតិវៀតណាមនោះទេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!