ស្រីស្អាត ដែលល្បីថា ដូចទៅនឹង តុក្តតាបាប៊ី បញ្ចេញ រូបថតថ្មី មើលទៅកាន់តែ ដូចតុក្កតា

 
 

រុស្ស៊ី៖ ស្រីស្អាត ដែលមានមុខមាត់ និងរូបរាង ដូចទៅនឹងតុក្កតា បាប៊ី (Barbie) សឹងតែបេះបិទ ទៅហើយនោះ បានបញ្ចេញ កម្រងរូបថត ជាមួយទេសភាព និទាឃរដូវ ដែលមើលទៅ ស៊ិចស៊ី ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ យ៉ាងខ្លាំង។

នាង Valeria Lukyanova អាយុ ៣០ឆ្នាំ ដែលត្រូវបានគេ ដាក់ងារថាជា មនុស្សបាប៊ី និងជាម្ចាស់ ពានរង្វាន់ បរវកញ្ញាមក្កុដពេជ្រ នៃការប្រជែង សម្រស់ពិភពលោក (Miss Diamond Crown Of The World beauty contest) បានក្លាយទៅជា អ្នកថតរូបមួយរូប នាំមុខនៅតាម បណ្តាសារព័ត៌មាន ផ្សេងៗ របស់រុស្ស៊ីផងដែរ។

ថ្មីនេះ នាង Valeria ក៏បានបង្អួតរាងរបស់ខ្លួន តាមរយៈរូបថត ជាច្រើនប៉ុស្តិ៍ នៅក្នុងសួនធម្មជាតិ មួយកន្លែង ដែលមើល ទៅរូបរាង និងមុខមាត់របស់នាង ពិតជាដូចទៅនឹង តុក្កតាបាប៊ី ពិតមែន។ យ៉ាងណាមិញ មនុស្សបាប៊ីរូបនេះ បានឲ្យដឹងថា រូបថតទាំងអស់នោះ គឺថតដោយមិត្តភក្តិ របស់នាងម្នាក់ ហើយនាងក៏បាន ទទួលស្គាល់ផងដែរថា រូបភាពទាំងនោះ ពិតជាទទួលបាន នូវការកែច្នៃ ដោយប្រើប្រាស់ កម្មវិធីច្នៃរូបថត Adobe Photoshop តិចតួច ដើម្បីធ្វើការ កែសម្រួលពណ៌ និងធ្វើឲ្យស្បែកម៉ដ្ឋ ជាងធម្មតា តែប៉ុណ្ណោះ ព្រោះវាបានថតដោយ កាម៉េរ៉ាទូរស័ព្ទ ហាក់មិនសូវមានគុណភាព និងស្រស់ស្អាត ដូចកាម៉េរ៉ា អាជីពនោះទេ៕ 

ចង់ដឹងថានាង ដូចទៅនឹង តុក្កតាបាប៊ី យ៉ាងណានោះ សូមទស្សនា បណ្តុំរូបថតរបស់នាង ខាងក្រោមនេះ៖

















ប្រភព lollipopsg

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម