ជាងឡើងចាប់ជ្រី ដំបូលផ្ទះ ក្បែរខ្សែរ កាប្លិ៍ធំ បណ្តាលឲ្យឆ្លងចរន្ត ឆក់ស្លាប់ម្នាក់

 
 

បាត់បងបង ៖ ជាងផ្ទះម្នាក់ បានឡើងចាប់ជ្រី ដំបូលផ្ទះក្បែរខ្សែរកាប្លិ៍ធំ បណ្តាលឲ្យឆ្លងចរន្ត ឆក់ស្លាប់ កាលពី វេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បច្ចុប្បន្នសព ជនរងគ្រោះកំពុងតម្កល់ រងចាំសាច់ញាតយក ទៅធ្វើបុណ្យតាមប្រពៃណី ។

លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹកបានឲ្យដឹងថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីឆក់ខ្សែ ភ្លើងបណ្តាល ឲ្យជាងធ្វើផ្ទះម្នាក់ បានស្លាប់ជនរងគ្រោះមានឈ្មោះ បញ្ញា ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅ ភូមិ.ឃុំបារាយ ស្រុកកំពង់លាវ ខេត្តព្រៃវែង បច្ចុប្បន្នមក ស្នាក់នៅបណ្តោះអាសន្ន ធ្វើជាងផ្ទះនៅ ស្រុកភ្នំព្រឹក ។

  តាមសាក្សីបាននិយាយ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងបានឡើងចាប់ជ្រី ដំបូលផ្ទះមាន កម្ពស់ ៨ម៉ែត្រ ហើយកន្លែងធ្វើជ្រី ដំបូលផ្ទះ មានចម្ងាយពីខ្សែកាប្លិ៍ធំ ប្រហែល១ម៉ែត្រ ដែលជាកន្លែង ហាមឃាត់នេះ បើតាមខាងបច្ចេកទេសអគ្គីសនី បានប្រាប់ ។ ព្រោះខ្សែភ្លើង កាប្លិ៍ ធំគេហាម នៅជិត ខ្សែធំ ចាប់ពី២ម៉ែត្រឡើងទៅ ព្រោះវាអាចស្រូបទាញយកដោយខ្លួនឯង បើរយៈចម្ងាយមាន ប្រវែងក្រោម២ម៉ែត្រ ។ បន្ទាប់ពី កើតហេតុហើយ សមត្ថកិច្ចចុះ ទៅពិនិត្យកន្លែងកើតហេតុនិង ធ្វើកោសល្យវិច័យ និងសាកស្សីបានបំភ្លឺ ប្រាប់សមត្ថកិច្ច រួចបាន សន្និដ្ឋាន ថាជនរងគ្រោះ ពិតជាបានស្លាប់ ដោយសារស្រូបចរន្តអគ្គិសនី ឆក់ឆ្លាប់ពិតប្រាកដមែន ហើយបានតម្កល់សព រងចាំសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម