ជន​ល្មោភ កាម​តាម ​រំលោភ​កុមារី អាយុ ១៤​ឆ្នាំ​ ក្នុង​ពេល ​កំពុង​ជិះ​កង់

 
 

ខេត្តកំពង់ធំ ៖ ពិតជាគួរឱ្យហួសចិត្ត ដ្បិតជនល្មោភកាម ម្នាក់បានជិះម៉ូតូ ដេញតាមចាប់រំលោភកុមារីម្នាក់ អាយុជាង១០ឆ្នាំ ខណៈនាងកំពុង ជិះកង់ដើរលក់ត្រី តាមភូមិ កាលពីថ្ងៃទី២៣ ឧសភា នៅក្នុងឃុំទីពោធិ៍ ស្រុកសន្ទុក ។ 

ទាក់ទិន ករណីរំលោភសេពសន្ថវៈនេះ ត្រូវបានលោកវរសេនីយ៍ត្រី ពេជ ថាល់ អធិការនគរបាលស្រុកសន្ទុក ឱ្យដឹងថា ជននេះឈ្មោះ បួន យិត អាយុ១៩ឆ្នាំ មានទីលំនៅក្នុងឃុំខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់ កុមារីអាយុជាង១០ឆ្នាំ ម្នាក់រំលោភ ។ ក្រោយពីធ្វើសកម្មភាពរួច ជននេះបានជិះម៉ូតូរត់គេចខ្លួន តែត្រូវឪពុកកុមារីប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ តាមចាប់ខ្លួនបានភ្លាមៗ ។ 

បន្ទាប់ពីឃាត់ខ្លួន ជនឈ្មោះ បួន យិត សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកុមារី ពិតប្រាកដមែន និងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន ទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៤ ឧសភា ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម