សមត្ថកិច្ច​ ឃាត់ខ្លួន​ ជនជាតិ​វៀតណាម ​៥​នាក់​រស់នៅ​ ខុសច្បាប់ ​ក្នុង​សង្កាត់ ​ផ្សារ​ថ្មី​ទី​៣

 
 

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយ និងកម្លាំងនគរបាលមូលដ្ឋាន បានចុះធ្វើការឆែកឆេរ នៅតាមផ្ទះជួលមួយចំនួន នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ដោយបានរកឃើញ ស្ត្រីជនជាតិវៀតណាម ចំនួន៥នាក់ ដែលលួចចូលមកស្នាក់នៅ ដោយលួចលាក់ខុសច្បាប់ ។ 

ការចុះចាប់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ នៅតាមបណ្តា ផ្ទះជួលមួយចំនួន នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ពួកគេនឹងត្រូវបញ្ជូនទៅកាន់ ប្រទេសកំណើតរបស់ខ្លួនវិញ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម