វីជេ រតនា សុខចិត្តសុំទោស ខណៈអតីតគូស្នេហ៍កំសួលកំហឹងឡើងដល់កម្រិត
កញ្ញា សន នាងផល្លិកា អតីតគូស្នេហ៍របស់វីជេ រតនា បានចេញមុខព្រមានធ្ងន់កាលពីចុងសប្ដាហ៍មុន ដោយឲ្យវីជេរូបនេះ សុំទោសជាសាធារណៈ ជាថ្នូរនឹងការបញ្ឈប់មិនបន្តឲ្យវែងឆ្ងាយរហូតឈានដល់ឡើងតុលាការ។ វីជេ រតនា បានសុខចិត្តចំពោះការទាមទារនេះ ដើម្បីបញ្ចប់រឿង។
Sabay មិនអាចសុំការអធិប្បាយដោយផ្ទាល់ជាមួយលោក រតនា ទេដោយសារទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាន ប៉ុន្តែតាមរយៈសារព័ត៌មានក្នុងស្រុកមួយ លោក បានប្រាប់ថា លោកបានសុំទោសអតីតគូស្នេហ៍កញ្ញា សន នាងផល្លិកា រួចហើយកាលពីថ្មីៗនេះ។ ការបន្ទន់ឥរិយានៅនាទីចុងក្រោយនេះ មួយផ្នែកគឺលោកធ្វើដើម្បីម្ដាយ ម្យ៉ាងលោកក៏ទទួលស្គាល់ដែរថា សំដីរបស់លោកប៉ុន្មានម៉ាត់ កន្លងមកពិតជាជ្រុលជ្រួសចំពោះកញ្ញា ផល្លិកា ពិតមែន។ ដូច្នេះ សុខចិត្តបញ្ចប់រឿងត្រឹមនេះតែម្តងទៅ នេះបើតាមសារព័ត៌មានមួយនោះ។
ទោះយ៉ាងនេះក្តី គេកត់សម្គាល់ឃើញថា ការដាក់ខ្លួនសុខចិត្តសុំទោសកញ្ញា សន នាងផល្លិកា នាពេលនេះ ពីវីជេ រតនា គឺកើតមានក្រោយពីអតីតតារាចម្រៀងផលិតកម្ម Bigman រូបនេះ បានធ្វើការព្រមានធ្ងន់ៗលើលោក ដោយដាក់កំហិតដាច់ខាតឲ្យពិធីករទូរទស្សន៍រូបនេះ ត្រូវសុំទោសជាសាធារណៈជាដាច់ខាតកាលពីពេលថ្មីៗនេះ។
កញ្ញា សន នាងផល្លិកា បានទូរសព្ទមកក្រុមការងារ Sabay ដោយនាងបានអះអាងថា ព័ត៌មាននានាដែលវីជេ រតនា បានបញ្ចេញទៅឲ្យសារព័ត៌មានកន្លងមក ថានាងឈ្លក់ទឹកលុយឧកញ៉ាវ័យក្មេង ទើបសុខចិត្តផ្ដាច់ស្នេហ៍ជាមួយលោក រតនា នោះ គឺជារឿងមិនពិត ហើយនាងសុំបដិសេធទាំងស្រុង។
កញ្ញា ថ្លែងថា “គេថាខ្ញុំមានឧកញ៉ា តែគាត់មានភស្តុតាងអត់ថា ឧកញ៉ាហ្នឹងជានរណា…គឺអត់មានសោះ…ហើយបើខ្ញុំមានមែន ខ្ញុំមិនចាំបាច់មកធ្វើការយប់រាល់ថ្ងៃ យកមួយថ្ងៃ ១០-២០ រៀល(ដុល្លារ)នឹងដែរ គេមានប៉ុណ្ណឹង គេឲ្យខ្ញុំរស់ស្រួលបាត់ហើយ…!”។
អតីតតារាចម្រៀងផលិតកម្ម Bigman រូបនេះ បានសង្កត់ថា ព័ត៌មានទាំងឡាយនោះ បានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ក៏ដូចជាកិត្តិយសនាងផ្ទាល់រួមទាំងក្រុមគ្រួសារផង។ ដូច្នេះហើយ នាងនឹងមិនបញ្ចប់រឿងនេះដោយងាយឡើយ ប្រសិនបើអតីតគូស្នេហ៍របស់នាង ធ្វើតាមសំណូមរបស់នាង។
“គាត់បានផ្ញើសារមកខ្ញុំច្រើនណាស់ តាម Line អីផងមកសុំទោសខ្ញុំ…សុំកុំឲ្យមានរឿងអីតទៅទៀត ប៉ុន្តែវាប៉ះពាល់ដល់កិត្តិយសខ្ញុំខ្លាំងណាស់ ខ្ញុំជាស្រី…ពេលខ្លះខ្ញុំចង់ស្ងាត់ដែរបង តែវាហួសហេតុ…អីចឹងអត់ទេ ខ្ញុំសុំឲ្យ រតនា សុំទោសខ្ញុំជាសាធារណៈ តាមបណ្ដាញសារព័ត៌មានទាំងអស់ បើមិនអីចឹង រឿងហ្នឹងមិនចប់…ក្រុមគ្រួសារខ្ញុំឃើញព័ត៌មានទាំងអស់ហ្នឹង ពួកគាត់ខឹងខ្លាំងណាស់!”។
យ៉ាងណានាពេលនេះ ភាគីខាងប្រុស បានសុខចិត្តបញ្ចប់រឿង ដោយព្រមសុំទោសកញ្ញា ផល្លិកាហើយ។ តាមសារព័ត៌មានដដែលនោះ លោក ធីនរៈ រតនា ហៅ វីជេរតនា បានបញ្ជាក់ថា ក្រោយការសុំទោស លោក និង កញ្ញា សន នាងផល្លិកា នៅតែធ្វើការរួមគ្នាដដែលនៅក្លឹប C2៕
ប្រភព Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!