តារា៤ដួង ក្នុងផលិតកម្ម «ថោន» លេចធ្លោរឿងទ្រព្យសម្បត្តិ ជាងប្រជាប្រិយភាព
ភ្នំពេញ៖ តារាចម្រៀងស្រុកខ្មែរ តែងមានរឿងអស្ចារ្យជាច្រើន ស្ទើរមិន គួរឲ្យជឿ កើតឡើង ដូចជា តារាចម្រៀងល្បី ស្នាក់នៅ ត្រឹមតែផ្ទះល្វែង ឬក៏ ផ្ទះជួល ជិះឡានធម្មតាៗ ប៉ុន្តែតារាចម្រៀង មិនសូវល្បីខ្លាំង បែរជាជិះឡានទំនើបៗ រស់នៅក្នុងផ្ទះវីឡាស្កឹមស្កៃ ប្រើរបស់ទំនើបៗទៅវិញ ដែល ធ្វើឲ្យ មហាជន កើតចម្ងល់មិនសូវដាច់។
ថ្ងៃនេះគេហទំព័រ LookingTODAYសូមលើកយកតារា៤ដួង ក្នុងផលិតកម្ម ថោន ដែលពួកគេ ហាក់កំពុងតែស្ងប់ ស្ងាត់ប្រជាប្រិយភាព ប៉ុន្តែត្រូវ បានលេចធ្លោក្នុងរឿងទ្រព្យសម្បត្តិ បង្អួតគ្នាទៅវិញ។ តារាទាំងនោះរួមមាន៖
ទី១) ករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្ម ថោន ដែលត្រូវបានគេដឹងថា លោកជាតារាចម្រៀង ដែលមានប្រជាប្រិយភាព កម្រិតកណ្ដាល មិនមែនកំពូល ដូចតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សីរីមន្ត នោះទេ។ តែទ្រព្យសម្បត្តិវិញអស់ទាស់ លោកមាន វីឡាមួយខ្នង តម្លៃជាង៥០ម៉ឺនដុល្លារ ក្នុងបុរីពិភពថ្មី និងវីឡាមួយកន្លែងទៀត ក្នុងបុរីពិភពថ្មីដូចគ្នា តម្លៃជាង១០ម៉ឺនដុល្លារ កំពុងតែជួល ឲ្យគេ និង ឡានលុចស៊ីល ៥៧០ មួយគ្រឿងផងដែរ ។
ទី២) សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន ក៏ជាអ្នកជិតខាងរបស់ លោក ករុណា ពេជ្រ ព្រោះពួកគេមានវីឡា ស្កឹមស្កៃក្បែរគ្នា ដើរឆ្លងតែមួយផ្លូវ គឺដល់ហើយ មានតម្លៃជាង៥០ម៉ឺនដុល្លារដូចគ្នា តែលោកមិនសូវហ៊ានបង្ហាញពីទ្រព្យសម្បត្តិឡើយ ។ លោកព្យាយាមមិនបង្ហាញថា លោកជាអ្នកមាន តែលាក់មិនជិតនោះទេ ព្រោះលោកហ៊ឺហារខ្លាំងណាស់។
ទី៣) កញ្ញា សាសា តារាចម្រៀងក្នុងផលិតកម្ម ថោន ដូចគ្នា ។ នាងជាតារាចម្រៀង ស្រីលេចធ្លោរឿងកែមុខ កែមាត់ ស្ទើរតែលើកពាន តារា ចម្រៀងវះកាត់ ក្នុងស្រុកខ្មែរទៅហើយ ព្រោះគ្មានអ្នកណាបំបែកឯតទ្ទកម្ម ដែលនាងបានធ្វើឡើយ ។ ក្នុងប្រជាប្រិយភាពជាអ្នកសិល្បៈ សាសា មិនសូវមានភាពលេចធ្លោនោះទេ តែរឿងទ្រព្យសម្បិត្តវិញ ញាក់សាច់ នាងធ្វើដំណើរ ជាមួយរថយន្តលុច្សស៊ីស ៥៧០ និង ស្នាក់នៅក្នុងវីឡា ស្កឹមស្កៃ ពេលខ្លះនាង មានអង្គរក្សអមទៀតផង ។
ទី៤) កញ្ញាញញឹមស្រស់ អេនីហ្សាម តារាចម្រៀងក្នុងផលិតកម្មថោនរូបនេះ ក៏មិនអន់ឡើយ នាងមានរថយន្ត Ranger Rover ជិះដែលរថយន្ត នេះមានតម្លៃមិនក្រោម ៥ម៉ឺនដុល្លារនោះទេ និង មានផ្ទះធំទ្រនំខ្ពស់មិនធម្មតា ឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!