ប៉ែន តុលា បញ្ជាក់ថា នារីម្នាក់ដែល ភិន សុដាលីស ប្រច័ណ្ឌ គឺគ្រាន់តែជា មិត្តភក្តិរៀន នៅសាលា ជាមួយគ្នា
ភ្នំពេញ៖ រយៈពេលជាង ២ឆ្នាំហើយ ដែលចំណងស្នេហា រវាងគូដណ្តឹងវ័យក្មេង លោក ប៉ែន តុលា និងតារាសម្តែង ស្រីវ័យក្មេង កំពុងល្បីឈ្មោះ សុះសាយ កញ្ញា ភិន សុដាលីស រស់នៅក្នុងស្ថានភាព បែកបាក់ រហូតដល់ផ្តាច់ពាក្យ ជាមួយគ្នា ដោយសារតែ ពួកគេទាំងពីរនាក់ មានចិត្ត ប្រច័ណ្ឌលើគ្នាខ្លាំង ទើបធ្វើឲ្យសេ្នហា ដែលធ្លាប់តែផ្អែមល្ហែម ស្អិតល្មួតបេះមិនចេញ ប្រែក្លាយជា ស្នេហាល្វីងជូរចត់ មើលមុខគ្នាមិនចំ។ តែអ្វីដែលគួរឲ្យចាប់ អារម្មណ៍ខ្លាំងនោះ គឺភាគីខាងប្រុស លោក ប៉ែន តុលា ត្រូវបានគេដឹងថា នៅតែរក្សា ចិត្តស្រឡាញ់ និងព្យាយាម ចង់ត្រូវរ៉ូវគ្នា ជាមួយគូដណ្តឹងដដែល បើទោះជាពេលនេះ ភាគីខាងស្រីនៅ តែប្រកាន់ចិត្ត ខឹងសម្បារ នឹងលោក យ៉ាងណាក៏ដោយ។
ខណៈដែល លោក ប៉ែន តុលា កំពុងតែអះអាងថា ខ្លួននៅរក្សាចិត្ត ស្រឡាញ់អតីតគូដណ្តឹង គ្មានថ្ងៃងាករេនោះ ស្រាប់តែមានលេចចេញ រូបថតជាច្រើនសន្លឹក ដែលលោក ប៉ែន តុលា បង្ហាញភាពស្និទ្ធស្នាល ផ្អែមល្ហែមកៀកកើយ ជាមួយនារី វ័យក្មេងម្នាក់ នៅពេលដែលពួកគេ នាំគ្នាទៅដើរកម្សាន្ត នៅខេត្តសៀមរាប កាលពីពេល កន្លងទៅថ្មីៗនេះ។ រូបភាពនេះ ហាក់កាន់តែធ្វើ ឲ្យតារាសម្តែង ស្រីវ័យក្មេង កញ្ញា ភិន សុដាលីស បញ្ឆេះកំហឹង កើតក្តីប្រច័ណ្ឌ កាន់តែខ្លាំងទ្វេដង ព្រោះចិត្តកំពុង តែមានគំនុំ ក្នុងរឿងស្នេហា នេះស្រាប់។
ទាក់ទងទៅនឹង ការលេចធ្លោ រូបភាពទាំងអស់នោះ ត្រូវបានអតីតតារា បង្ហាញម៉ូដ និងជាតារា សម្ដែងរូបសង្ហា លោក ប៉ែន តុលា ចេញមុខបកស្រាយ ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥នេះថា នារីនៅក្នុង រូបភាពនោះ មិនមែនជា សង្សាររបស់លោក ដូចការយល់ច្រឡំ របស់មហាជនឡើយ ការពិតលោកនិង នារីក្នុងរូបនោះ គ្រាន់តែជាមិត្តភក្តិរៀន នៅសាលា ជាមួយគ្នា តែប៉ុណ្ណោះ។
តារាប្រុសរូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា «ខ្ញុំនិងនារីម្នាក់នោះ មានទំនាក់ទំនង ត្រឹមតែជាមិត្ត គ្មានអីលើសនេះទេ ហើយម្យ៉ាងទៀត ខ្ញុំមិនអាច បើកចិត្តស្រឡាញ់ នារីណាផ្សេងទេ ព្រោះថាបេះដូងខ្ញុំ ស្រឡាញ់តែដាលីស (អតីតគូដណ្តឹង) ម្នាក់តែប៉ុណ្ណោះ..! ។ បើទោះជាពេលនេះ ចំណងស្នេហ៍ខ្ញុំ មិនទាន់អាចផ្សះផ្សា បានក៏ដោយ តែក្តីស្រឡាញ់ខ្ញុំ ចំពោះនាង គឺនៅពេញ បេះដូងដដែល គ្មានថ្ងៃ កែប្រែបានឡើយ...! »។
លោក ប៉ែន តុលា បានប្រាប់ឲ្យ ដឹងទៀតថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់ ដឹងច្បាស់ទេថា ចិត្តដាលីស យ៉ាងណាព្រម លើកលែងទោសឲ្យ លោកឬយ៉ាងណាទេ ព្រោះថា មកដល់ពេលនេះ ដាលីស នៅប្រកាន់ចិត្ត ខឹងមិនទាន់និយាយ ជាមួយលោកនៅឡើយ ។ ហេតុដូច្នេះអ្វីដែល លោកអាចធ្វើបាន នៅពេលនេះ គឺបង្ហាញវត្តមាន ជាមនុស្សថ្មី ខុសពីមុនមិនឆេវឆាវ មិនធ្វើអ្វីឲ្យនាង ខឹងតទៅទៀត នោះទេ។
ដោយឡែកលោក អ៊ិន សុភិន ជាឪពុករបស់កញ្ញា ភិន សុដាលីស ក៏បានថ្លែងបញ្ជាក់ ឲ្យដឹងដែរថា លោកមិនបានប្រកាន់ ចាប់ទោស អូសដំណើរ ក្មេងៗទាំងពីរនាក់ នេះឡើយ ពោលលោកចង់ឲ្យតែ កូនទាំងពីរបានជុំគ្នា ចេះស្រឡាញ់គ្នា ចង់ឃើញពួកគេ មានសុភមង្គល ព្រោះ តុលា ក៏ជាមនុស្សល្អ ទោះបី ដាលីស ជាមនុស្សឆេវឆាវ បន្តិចក្ដី ប៉ុន្តែលោកដឹងចិត្ត កូនស្រីម្នាក់នេះច្បាស់។ ម្យ៉ាងទៀតចាស់ទុំ ក៏រាប់អានគ្នា ជិតស្និទ្ធ លោកមិនចង់ឲ្យ មានភាពល្អក់កករ នឹងគ្នាកើតឡើងឡើយ។
សូមបញ្ជាក់ថា តារាសម្ដែង ប៉ែន តុលា បានដាក់ចិត្តស្រឡាញ់ កញ្ញា ភិន សុដាលីស ដែលជាកូនស្រី សំណព្វចិត្ត របស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម «មហាហង្ស» រហូតសម្រេចចិត្ត ឲ្យចាស់ទុំចូលស្ដី ដណ្ដឹង តាមប្រពៃណី យ៉ាងអធឹកអធ័ម កាលពីអំឡុង ឆ្នាំ២០១៣ ប៉ុន្តែទោះបីជា អ្នកទាំងពីរ ជួបនូវភាពប្រេះស្រាំ បន្តិចបន្ទួច ក៏ចាស់ទុំទាំងសងខាង នៅតែប្រកាន់ជំហរ រាប់អានគ្នាស្និទ្ធស្នាល ដូចមុនដដែល ពោលគ្មានអ្វី ផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងទៀតតារាសម្ដែង ប៉ែន តុលា ក៏ត្រូវបានលោក អ៊ិន សុភិន ជាឪពុកបង្កើតរបស់ ភិន សុដាលីស ស្រឡាញ់ពេញចិត្ត រាប់អានធ្វើជាកូនធម៌ និងអនុញ្ញាតឲ្យ តុលា រស់ក្នុងផ្ទះតែមួយ ជាមួយគ្នា ដូចជាកូនបង្កើតដែរ ព្រមទាំងប្រគល់ការងារ សំខាន់ៗឲ្យចាត់ចែង ធ្វើរៀងរាល់ថ្ងៃ ទៀតផង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!