កម្មករអូសរទេះ ដែលបង្កហិង្សា ហាក់បីដូចជា ភ័យខ្លាចមិនឃើញ សកម្មភាពអូសរទេះ
-ចំណូលពន្ធគយថ្ងៃពុធនេះ បានជាង ៥ពាន់លានរៀល
ភ្នំពេញ ៖ លោក ឈួន ហៃ ប្រធានស្នាក់ការគយច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹង នៅព្រលប់ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០១៥ថា ស្ថានភាពចរាចរណ៍ទំនិញហាក់មានសភាព ធម្មតាដូចដើមទាំងអស់ ប៉ុន្តែ ហាក់បី ដូចជា ពុំឃើញមានវត្តមានកម្មករអូសរទេះដែលបានចូលរួមបាតុកម្ម បង្កជាហិង្សា កាលពីថ្ងៃចន្ទប៉ុន្មានទេ ដោយលោកសន្និដ្ឋានថា ប្រហែលជាពួកគាត់ មានការភ័យខ្លាច ឬក៏ពុំមានទំនិញដែលត្រូវដឹក ជញ្ជូនពីខាងប្រទេសថៃចូលមកខាងកម្ពុជា ។ ទន្ទឹមជាមួយគ្នានេះ លោកបានឲ្យដឹងថា ចំណូលពន្ធគយសម្រាប់ថ្ងៃ ពុធនេះ ខាងភ្នាក់ងារគយរបស់លោកប្រមូលបានជាង ៥ពាន់លានរៀល (ជាង១លាន ដុល្លារសហរដ្ឋអាម៉េរិក)។
លោក ឈួន ហៃ បានថ្លែងឲ្យដឹងថា ខាងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បានចុះមកស្រាវជ្រាវ និងប្រមូលព័ត៌មាន ព្រមទាំងភស្តុតាង ផ្សេងៗ ទាក់ទិនទៅនឹងបាតុកម្មដោយហិង្សាពីសំណាក់កម្មករអូសរទេះជាង ១០០នាក់ ដែលលោកបាន ហៅថា ពួកគាត់ជាជនងាយ រងគ្រោះ ពីសំណាក់ ឈ្មួញទុច្ចរិតគេចពន្ធដើម្បីស៊ើបអង្កេតបន្តទៅតាមនីតិវិធីច្បាប់ ប៉ុន្តែ លោកបានបដិសេធប្រាប់ព័ត៌មានលំអិតដែលថា នេះមិនមែនជា ជំនាញរបស់ លោក ។
លោកអភិបាលខេត្តបន្ទាយមានជ័យ គោស៊ុំ សារឿត បានថ្លែងឲ្យដឹងថា លោកសុំឲ្យស្ថាប័នមានសមត្ថកិច្ចរបស់ខេត្ត ស្រាវជ្រាវរកបុគ្គល ដែលពាក់ ព័ន្ធបង្កឲ្យមានផ្ទុះអំពើហិង្សា ពីសំណាក់កម្មករអូសរទេះ ដែលទាមទារឲ្យមន្រ្តីគយមិន យកពន្ធលើទំនិញដែលពួកគេនាំចូល ពីប្រទេសថៃ ហើយ ដែលព្រឹត្តិការណ៍នោះបានបង្កឲ្យមានការរងរបួសដល់ កម្មករអូសរទេះ និងសន្តិសុខទីស្នាក់ការគយ ។
លោក ឈួន ហៃ បានពន្យល់អំពីចំណូលពន្ធគយដែលមានការកើនឡើងនេះថា មកពីមានទំនិញចេញពីរោងចក្រ ច្រើននៅក្នុងប្រទេសថៃ ជាពិសេសរថយន្តតែម្តង ដែលនាំចូលក្នុងប្រទេសកម្ពុជា ដូចជា រថយន្ត ម៉ាសដា, អ៊ីហ្សុយហ្សុយ, នីសាន់ និងវីហ្គោជាដើម ។ ចំណូលពន្ធដែលបានច្រើន ច្រើនតែមាននៅចន្លោះពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ហើយថា ច្រើនតែមាននៅចុងខែ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!