ស្ត្រី​​សង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​ គ្រឿងញៀន​​​ ចំនួន​៤​នាក់ ត្រូវ​​​បាន​​សមត្ថកិច្ច​​ ចាប់​ឃាត់​ខ្លួន​​ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​

 
 

រាជធានីភ្នំពេញ៖ ស្ត្រីសង្ស័យ៤នាក់ ជាប់ចោទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំង នគរបាលនៃមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន ក្រោយពីឆែកឆេរ នៅក្នុងបន្ទប់ផ្ទះជួល មួយកន្លែង និងដកហូតបាន ថ្នាំញៀន ប្រភេទម្សៅក្រាម ពណ៌សថ្លា ចំនួន១៦កញ្ចប់តូច និងឧបករណ៍ ប្រើប្រាស់ មួយចំនួនទៀត ។

កណីរបង្ក្រាប ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលា ម៉ោង២ និង៤០នាទី រសៀល ថ្ងៃទី២៦ ឧសភា នៅផ្ទះជួល គ្មានលេខ ក្រុមទី៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន ។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាល បានឱ្យដឹងថា ក្រុមស្ត្រីទាំង៤នាក់ ដែលឃាត់ខ្លួន បាននេះមាន ១-ឈ្មោះ ហ៊ុន មួយជូ អាយុ២៦ឆ្នាំ ជាម្ចាស់បន្ទប់ ២-ឈ្មោះ លីន ប៊ុនធឿន អាយុ៣០ឆ្នាំ ៣-ឈ្មោះ នឿន ពៅ អាយុ១៧ឆ្នាំ និង៤-ឈ្មោះ នឿន ពិសី អាយុ២៧ឆ្នាំ ពេលដែលពួកគេ កំពុងនាំគ្នា លេងបៀតង នៅក្នុងបន្ទប់ផ្ទះជួល ខាងលើ ។

ដោយឆ្លងកាត់ តាមការស្រាវជ្រាវ របស់កម្លាំង នគរបាលជំនាញ នៃមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ អស់រយៈពេល ជាច្រើនខែ មកនោះ ទើបឈានទៅ ធ្វើការឆែកឆេរ នៅក្នុងបន្ទប់ផ្ទះជួល និងឃាត់ខ្លួន បានក្រុមស្ត្រី ជាជនសង្ស័យ ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ទាំង៤នាក់នេះ និងដកហូតបាន ថ្នាំញៀនប្រភេទ ម្សៅក្រាម ពណ៌សថ្លា ចំនួន១៦កញ្ចប់ រួមទាំងឧបករណ៍ ប្រើប្រាស់មួយចំនួន ទៀតនេះ ។

ប្រភពព័ត៌មាន ដដែលបន្តថា ក្នុងចំណោមស្ត្រី ទាំង៤នាក់ ដែលកម្លាំងនគរបាល ឃាត់ខ្លួននេះ គឺមានតែស្ត្រីម្នាក់ ឈ្មោះ ហ៊ុន មួយជូ ម្នាក់បុណ្ណោះ ដែលពាក់ព័ន្ធថ្នាំញៀន ដែលបានរកឃើញ លាក់ទុក នៅជាប់នឹងខ្លួន ។

ក្រោយពីឆែកឆេរ នៅក្នុងបន្ទប់ ផ្ទះជួលខាងលើ និងឃាត់ខ្លួន ស្ត្រីទាំង៤នាក់ រួមទាំងវត្ថុតាងរួចមក សមត្ថកិច្ចបានកសាង សំណុំរឿង បញ្ជូនទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ចាត់ការទៅតាម នីតិវិធី ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម