ចាប់ខ្លួនយុវជន ៤នាក់ រំលោភក្មេងស្រីម្នាក់ ពេលមកពី រាំធុងបាស់
តាកែវ ៖ យុវជន៤នាក់ ក្នុងនោះមាន ម្នាក់អាយុត្រឹម១៤ឆ្នាំ បានរួមគ្នាចាប់ក្មេង ស្រីអាយុ១៦ឆ្នាំ ម្នាក់រំលោភបូក រហូតបាន សម្រេច ខណៈដែលរូបនាង កំពុងធ្វើដំណើរ តែម្នាក់ឯង មកពីមើលគេ រាំធុងបាស់នៅក្នុងភូមិ។
តាមពិតទៅករណីនេះ បានកើតឡើង តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ មកម្ល៉េះ ប៉ុន្ដែទើបនឹងបែកធ្លាយ ដល់ឪពុកម្ដាយ និងក្រុមគ្រួសារ របស់ក្មេងស្រី រងគ្រោះកាល ពីប៉ុន្មានថ្ងៃមុននេះ ទើបដាក់ពាក្យបណ្ដឹងទៅ កាន់អធិការដ្ឋាននគរបាល ស្រុកអង្គរបុរី ខេត្ដតាកែវ ទើបឈានទៅដល់ ការចាប់ខ្លួនជន សង្ស័យទាំង៤នាក់ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។
យោងតាមរបាយការណ៍ របស់នគរបាល ស្រុកអង្គរបុរី បានឱ្យដឹងថា ក្រោយពីជន សង្ស័យទាំង៤នាក់ បាននាំគ្នាចាប់ រំលោភលើ ក្មេងស្រីរងគ្រោះ បានសម្រេចទាំងអស់គ្នា រួចមក តាំងពីពាក់កណ្ដាល ខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅខាងលិច ភូមិរកា ឃុំបាស្រែ ប៉ុន្ដែក្មេងស្រី រងគ្រោះ មិនបានទម្លាយរឿង ប្រាប់ទៅឪពុកម្ដាយ ក៏ដូចជាសាច់ញាតិ នោះឡើយ ព្រោះតែមានភាព ខ្មាសអៀននិង ម្យ៉ាងទៀត ខ្លាចជនសង្ស័យទាំងនោះ តាមយាយី និងធ្វើបាបទៀត ។
មន្ដ្រីនគរបាល ស្រុកអង្គរបុរី បានបញ្ជាក់ទៀតថា ក្រោយពីមានរឿងនេះ កើតឡើង ក្មេងស្រីរងគ្រោះ បានមកធ្វើការ នៅរោងចក្រ ក្នុងរាជធានីភ្នំពេញ លុះដល់ប៉ុន្មានថ្ងៃកន្លង មកនេះ បានធ្លាក់ឈាម ពីប្រដាប់ភេទ ក៏ត្រូវ បានមិត្ដភក្ដិនិង ខាងរោងចក្រយក ទៅពិនិត្យជាមួយគ្រូពេទ្យ ស្រាប់តែបែកធ្លាយរឿង នេះតែម្ដង ។ ក្រោយពីដឹងរឿងរ៉ាវ ទាំងនេះខាងភាគី រោងចក្របាន ទូរស័ព្ទទៅប្រាប់ ឪពុកម្ដាយ របស់នាង ហើយក៏ទៅដាក់ ពាក្យបណ្ដឹងនៅ អធិការដ្ឋាននគរបាល ស្រុកអង្គរបុរី ធ្វើការ ស្រាវជ្រាវនិង ឈានទៅដល់ ការចាប់ខ្លួនជន សង្ស័យទាំង ៤នាក់តែម្ដង ។
របាយការណ៍របស់ នគរបាលបាន បញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ភួង សេងហាក់ អាយុ១៥ឆ្នាំ ទី២ឈ្មោះ អែម ហាក់ អាយុ ១៥ឆ្នាំ ទី៣ ឈ្មោះ ពុត រត្ន័ អាយុ១៤ឆ្នាំ និងទី៤ឈ្មោះ ភាស់ ឆៃ អាយុ១៥ឆ្នាំ រស់នៅ ភូមិឃុំកើត ហេតុខាងលើ ។ រីឯក្មេងស្រីរង គ្រោះ ឈ្មោះ ស ស ហ អាយុ១៦ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ បានសារភាព ពីទោសកំហុសរបស់ ខ្លួនថា ពិតជាបានចាប់រំលោភ ក្មេងស្រីរងគ្រោះ ប្រាកដមែន ដោយបានសម្រេច ទាំងអស់គ្នា ខណៈដែលរូបនាង កំពុងដើរតែម្នាក់ឯងកាល ពីវេលាម៉ោង ១១យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ត្រឡប់មកពីមើល គេរាំធុងបាស់។
ក្រោយការឃាត់ខ្លួន និងសារភាពពីទោស កំហុសនោះ ជនសង្ស័យទាំង៤នាក់ ត្រូវបាន នគរបាលស្រុកអង្គរបុរី បញ្ជូនទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្ដន្ទាទោសទៅ តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!