ស្ទីលថ្មី នារីៗ គួរប្រុងប្រយ័ត្ន! ជនខិលខូច តែងខ្លួនជាស្រី បន្លំចូល លួចមើលនារីៗ ក្នុងបន្ទប់ទឹកស្រី

 
 

ចិន៖ បុរស ជាជនខិលខូច ម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ បន្លំ និងតុបតែងខ្លួន ជាស្រី ដើម្បីលួចចូល មើលនារីៗ នៅក្នុងបន្ទប់ទឹកមនុស្សស្រី រួចមក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីទទួលបាន សេចក្តីរាយការណ៍ថា មានជនសង្ស័យ បានបន្លំខ្លួនជាស្រី ចូលក្នុងបន្ទប់ បណ្ណល័យ មួយកន្លែង ក្នុងទីក្រុង Tengzhou នៃប្រទេសចិន រួចមក ប៉ូលិសក៏បាន ចុះទៅត្រួតពិនិត្យ និងឈានដល់ ការឃាត់ខ្លួន ជនខិលខូច មួយរូប ដែលបានតែងខ្លួន ជាស្រី ដោយពាក់ស្បែកជើងកែងចោត ស្លៀកសំពត់ខ្លី ពាក់អាវស្រី និងមានប្រើសុដន់សិប្បនិមិត្ត ធំខុសពី នារីធម្មតា និង មានពាក់ម៉ាស បិទបាំងមុខ ទៀតផង។

បន្ទាប់ពីប៉ូលិស ឃាត់ខ្លួន ជនខិលខូចរូបនេះ បានសារភាពថា រូបគេ មាននាមត្រកូល Zhang  ហើយរូបគេ តែងខ្លួនជាស្រីបែបនេះ គឺដើម្បីលប ចូលមើលនារីៗ ពេលចូលក្នុងបន្ទប់ទឹក។ ជនខិលខូចរូបនេះ ក៏បានសារភាពទៀតថា នេះមិនមែនជា លើកទីមួយឡើយ ដែលគេធ្វើសកម្មភាព បែបនេះ៕



បុរសជាជនខិលខូច ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម