នារី​ម្នាក់​​ សង្ស័យ​មាន ​វិបត្តិ​ជាមួយ​ សង្សារ​ចង.ក​ ធ្វើ​អត្តឃាត នៅ​ក្នុង​ បន្ទប់​ជួល​

 
 

រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានសំរេចចិត្តចង.កធ្វើអត្តឃាតរហូតសពធុំក្លិនស្អុយទៅហើយ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែឧសភា នៅក្នុងបន្ទប់ជួលលេខ ១១បេ ផ្ទះលេខ២៤ ផ្លូវលេខ៦៣ ជាប់របងវិហារយេស៊ូ ក្រុម៧ ភូមិ១៣ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។

សពមានឈ្មោះ សុំ សំបូរ ហៅម៉ុម សំបូរ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិក្បាលទំនប់ ឃុំអូរតាពណ៌ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមសម្តីរបស់អ្នក ជួលបន្ទប់នៅជិតគ្នាបានឲ្យដឹងថា បន្ទាប់ពីមានធុំក្លិន ស្អុយទើបនាំគ្នាទៅ ប្រាប់ម្ចាស់ផ្ទះគាស់ ទ្វារចូលទៅមើល ឃើញនារីខាងលើ យកក្រមាចង.កនឹងសសរដែក ស្លាប់ឡើងហើមចេញទឹកទៅហើយ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យធ្វើកោសល្យវិច័យ ។ 

អ្នកជិតខាងបន្តទៀតថា នាងជាមនុស្សរួសរាយ រាក់ទាក់មិនដែលមានជម្លោះ ជាមួយអ្នកណាទេ ។ តាមរយៈ សាច់ញាតិនារីចង.កធ្វើអត្តឃាត បានឲ្យដឹងថា បញ្ហាដែលនាំឲ្យនាងចង.ក ដោយសារតែមានបញ្ហាសេដ្ឋកិច្ច រៀនចប់ តែមិនទាន់មានការងារធ្វើផង និងម្យ៉ាងទៀត អាចមានវិបត្តិ ជាមួយសង្សាររបស់នាង។ សពបន្ទាប់ពីធ្វើ កោសល្យវិច័យរួចហើយបាន ប្រគល់ឲ្យសាច់ញាតិដឹកយក ទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម