តើប្រិយមិត្តនៅស្គាល់ និងចាំតួអង្គកំប្លែងម្នាក់នេះទេ?
ប្រិយមិត្តភាគច្រើនប្រហែលជាស្គាល់ នៅពេលបានឃើញមុខបុរសម្នាក់ខាងក្រោមនេះ។ លោកគឺជាតួសម្ដែងមួយរូបក្នុងខ្សែភាពយន្តកំប្លែងជាស៊េរីដ៏ល្បី The Gods Must Be Crazy ដែលទទួលមរណភាពកាលពីឆ្នាំ២០០៣កន្លងទៅ។ តើប្រិយមិត្តដឹងអ្វីខ្លះពីបុរសរូបនេះ?
មានឈ្មោះពេញថា Nǃxau ǂToma (ជាភាសាអង់គ្លេស Gcao Tekene Coma) លោកត្រូវបានគេប៉ាន់ស្មានថាកើតក្នុងឆ្នាំ១៩៤៣ នៅតំបន់ Tsumkwe ប្រទេសណាមីប៊ី នៃទ្វីបអាហ្រ្វិក។ ក្នុងនាមជាកសិករមួយរូប លោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ក្រោយលេចមុខក្នុងខ្សែភាពយន្ត The Gods Must Be Crazy ឆ្នាំ១៩៨០ និងស៊េរីក្រោយៗទៀតនៃរឿងនេះ។ លោកសម្ដែងជាតួអង្គឈ្មោះ Xixo ជាមនុស្សព្រៃនៃតំបន់កាឡាហារី (Kalahari San)។
ដូចដែលប្រិយមិត្តបានដឹងខាងលើរួចហើយថាលោកប្រហែលជាអាចកើតក្នុងឆ្នាំ១៩៤៣ ដោយសារតែខ្លួនលោកផ្ទាល់ ក៏មិនចាំអាយុពិតប្រាកដរបស់ខ្លួនដែរ។ N!xau បានដឹងតិចណាស់ពីជីវិតនៅក្នុងសង្គមសម័យទំនើប ពោលគឺលោកធ្លាប់ជួបជនជាតិស្បែកសតែ៣នាក់ប៉ុណ្ណោះ មុនពេលថតភាពយន្តដំបូង។
N!xau ក្នុង ឆ្នាំ ២០០៣
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ N!xau មិនដឹងពីតម្លៃនៃក្រដាសប្រាក់នោះទេ ខណៈប្រាក់ដែលបានពីការថតរឿងដំបូង ត្រូវបានគេបញ្ជាក់ថាលោកមិនបានចាយនោះទេ ដោយសារលុយនោះត្រូវប៉ើងទៅតាមខ្យល់អស់។
ដោយសារតែបែបនេះហើយ ទើបលោករកបានប្រាក់តិចតួចបំផុត មិនសមនឹងអ្វីដែលលោកបានរួមចំណែកក្នុងភាពយន្តនោះទេ ពោលគឺការថតក្នុងរឿង The Gods Must Be Crazy ដំបូង បានតែប្រមាណពីរបីរយដុល្លារប៉ុណ្ណោះ។ ក្រោយទទួលការអប់រំអំពីគោលបំណង និងតម្លៃនៃទឹកប្រាក់ក្នុងសម័យទំនើប លោកអាចចរចាបានប្រាក់តម្លៃខ្លួនច្រើនជាងមុន ក្នុងរឿងបន្ទាប់។
ទោះបីមិនសូវចេះគ្រប់គ្រងប្រាក់សម្រាប់ចំណាយលើសម្ភារៈទំនើបនានា ក៏លោកអាចប្រើប្រាស់ប្រាក់ទាំងនោះសម្រាប់ធ្វើផ្ទះពីថ្ម និងអាចមានទឹក និងភ្លើងអគ្គិសនីសម្រាប់គ្រួសាររបស់លោកដែរ។
ក្រោយបញ្ចប់អាជីពសម្ដែង លោកបានត្រលប់ទៅកាន់ទឹកដីកំណើតណាមីប៊ីវិញ ដោយប្រកបរបរដាំដំណាំមួយចំនួនដូចជា ពោត ល្ពៅ សណ្ដែក និងចិញ្ចឹមគោ។ យោងតាមកាសែត New Era របស់ណាមីប៊ី បានបញ្ជាក់ថាលោកចិញ្ចឹមគោមិនលើសពី២០ក្បាលនោះទេ ដោយសារលោកមិនអាចរាប់លើសពី២០បានទេ។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ លោកបានទទួលមរណភាព ក្នុងវ័យប្រហែល៥៩ទៅ៦០ឆ្នាំ បើតាមការប៉ាន់ស្មាន។ លោកបានបន្សល់ទុកកូនចំនួន៦នាក់។
ខ្សែភាពយន្តដែលលោកបានសម្ដែង៖
The Gods Must Be Crazy (១៩៨០)
The Gods Must Be Crazy II (១៩៨៨)
Kwacca Strikes Back (១៩៩០)
Crazy Safari (១៩៩១)
Crazy Hong Kong (១៩៩៣)
The Gods Must be Funny in China (១៩៩៤)
Sekai Ururun Taizaiki (១៩៩៦)
ម៉េចដែរ តើប្រិយមិត្តធ្លាប់មើល និងចងចាំខ្សែភាពយន្តដែល N!xau សម្ដែងឬអត់?
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!