ចំណង​ជើង​បទ​ចម្រៀង​ប្លែក​ទាំង ​៣ ​របស់​ Town ក្នុង​រដូវ​ចូល​ឆ្នាំ!

 
 

ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ ​ផលិតកម្ម​ Town បាន​ចេញ​លក់​បទ​ចម្រៀង​ជា​ច្រើន​លើ​ទីផ្សារ​ក្នុង​នោះ​ មាន​បទ​ចម្រៀង​បី​បទ​ចំណង​ជើង​ប្លែកៗ​បន្តិច។ ប្រិយ​មិត្ត​ដឹង​ថា ​បទ​ចម្រៀង​ទាំង​នោះ​មាន​ចំណង​ជើង​ដូច​ម្ដេច​ទេ?

មាន​ ៤​ អាល់ប៊ុម​សរុប​ជាង ​៤០​ បទ​ ដែល​ផលិតកម្ម​ Town បាន​ផលិត​បទ​ចម្រៀង​លក់​​លើ​ទីផ្សារ​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ នេះ ប៉ុន្តែ​អ្វី​​​​​​គួរ​ឱ្យ​ចាប់​អារម្មណ៍​គេ​សង្កេត​ឃើញ​មាន​បទ​ចម្រៀង​បី​បទ​មាន​ចំណង​ជើង​ហាក់​ប្លែក​បន្តិច។

បទ​ចម្រៀ​ង​ទាំង​៤​អាល់ប៊ុម​ដែល​ Town ចេញ​លក់​លើ​ទីផ្សារ

ចំណង​ជើង​​បទ​ចម្រៀង​ប្លែក​ទាំង​នោះ​រួម​មាន​​ដូច​ជា​បទ “ឈឺ​ត្រង់​ពក​ណាស់” ច្រៀង​ដោយ ​លោក ករុណា ពេជ្រ និង​ អ្នក​នាង ខ្ញុង បទ “បបរ​ក្ដៅ” ច្រៀង​ដោយ​លោក សុគន្ធ ថេរ៉ាយុ និង ​កញ្ញា អេនី ហ្សាម និង​ បទ”ពូក​អូន​ប៉ុណ្ណា” ច្រៀង​ដោយ​ លោក សុគន្ធ ថេរ៉ាយុ។

ទាក់ទង​ទៅ​នឹង​បទ​ចម្រៀង​មាន​ចំណង​ជើង​ប្លែកៗ​បន្តិច​នេះ​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​ Town លោក យឹម តាស្រង់​ បាន​សរសេរ​លើ​ wall Facebook​ របស់​ខ្លួន​ថា​ សូម​កុំ​ឱ្យ​ទស្សនិកជន​កាត់​ន័យ​ទៅ​រឿង​ផ្សេង​ចំពោះ​ចំណង​ជើង​បទ​ចម្រៀង​ដែល​លោក​បាន​តាក់តែង ព្រោះ​បទ​ចម្រៀង​ទាំង​នោះ​លោក​ធ្វើ​មេឡូឌី​ថ្មី​ទាំង​អស់។

លោក យឹម តាស្រង់​បញ្ជាក់​ថា៖ “អត្ថន័យ​ខ្ញុំ​សរសេរ​ធម្មតា​ទេ​ ប៉ុន្តែ ​អ្នក​ស្ដាប់​ហេតុអ្វី​ចូល​ចិត្ត​កាត់​យល់​​រួច​​​​មក​ដាក់​កំហុស​អោយ​អ្នក​និពន្ធ?​តាម​ពិត​អ្នក​ស្តាប់​កាត់​ន័យ​រួច​ដាក់​កំហុស​អោយ​អ្នក​និពន្ធ​នោះ​ហើយ​គឺ​ជា​អ្នក​ខុស​ដោយ​ខ្លួន​ឯង ។ ដូច្នោះ​មុន​នឹង​បន្ទោស​ខ្ញុំ​ជា​អ្នក​និពន្ធ អ្នក​ដែល​ស្ដាប់​ចូល​ចិត្ត​កាត់​ន័យ​គួរ​តែ​​បន្ទោស​ខ្លួន​ឯង​វិញ​ប្រសើរ​ជាង​ដាក់​កំហុស​អោយ​ខ្ញុំ”។

By Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម