រើសកាំភ្លើង បាន​មិនយក ប្រគល់ឱ្យ សមត្ថកិច្ច បែរជាយក មកបាញ់រះ ត្រូវឃាត់ខ្លួន

 
 

ខេត្តមណ្ឌលគិរី៖ នគរបាលស្រុក កោះញែកឃាត់ខ្លួន បុរសចំណាស់ម្នាក់ បញ្ជូនមកការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក្រោយពេលបុរសម្នាក់ នេះពេលផឹកស៊ីស្រវឹង យកកាំភ្លើងម៉ាកអាកា៤៧ មួយដើម បាញ់រះនៅលើផ្ទះរបស់ ខ្លួនអស់ច្រើនគ្រាប់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ ឧសភា នៅភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ។

បើតាមប្រភព ព័ត៌មានបានឱ្យដឹងថា កាំភ្លើងដែលជនសង្ស័យ យកមកបាញ់រះនេះ គឺរើសបាននៅព្រៃព្រេច កាលពីមុនថ្ងៃកើតហេតុ៤-៥ថ្ងៃ តែមិនយកទៅប្រគល់ជូនសមត្ថកិច្ចទេ បែរជាយកមកបាញ់បោះសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

លោកវរសេនីយ៍ឯក ស៊ុម សោភ័ណ្ឌ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលឲ្យដឹងថា បុរសដែលសមត្ថកិច្ច ចាប់ខ្លួននេះ ឈ្មោះ ឡៃ ម៉ៃ អាយុ៥០ឆ្នាំ ជនជាតិឡាវ ជាកសិករ មានទីលំនៅ នៅភូមិឃុំខាងលើ បានយកកាំភ្លើង អាកា៤៧ បាញ់រះអស់១៤គ្រាប់ តែពុំបង្កឲ្យមានមនុស្ស ណាម្នាក់របួស ឬស្លាប់ទេ ។

លោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានបន្តថា ជនឈ្មោះ ឡៃ ម៉ៃ សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃបន្ទាប់ រួមជាមួយវត្ថុតាងកាំភ្លើង អាកាស្វាយ បត់មួយដើម បង់អត់គ្រាប់១ សម្បកកាទុស្សចំនួន១៤ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម