អ្នកសៀមរាបទៅ លេងកំពង់សោម ក្រឡាប់រថយន្ដ ធ្លាក់ពីលើផ្លូវ សំណាងល្អ គ្មានអ្នកស្លាប់

 
 

ព្រះសីហនុ ៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានសមាជិក ទាំងអស់១៨នាក់ ទាំង ក្មេងទាំងចាស់ ទាំងប្រុស ទាំងស្រី រស់នៅ ភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយមានស្រី ខេត្ដសៀមរាប ខណៈដែល ធ្វើដំណើរ តាមរថយន្ដទៅលេងសមុទ្រ នៅទឹកដីខេត្ដព្រះសីហនុ ស្រាប់តែជួបគ្រោះថ្នាក់ ចរា ចរណ៍ ក្រឡាប់ ធ្លាក់ពីលើផ្លូវ បណ្ដាលឱ្យរងរបួសស្រាល៣ នាក់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិត នៅលើ កំណាត់ផ្លូវ ជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ។

យោងតាមរបាយការណ៍របស់មន្ដ្រីអាវុធ ហត្ថស្នាក់ការសន្ដិសុខ៤០២ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរ តាមរយៈមួយ គ្រឿងម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2B-1196 ធ្វើ ដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្ដព្រះសីហនុ លុះដល់ ចំណុចផ្លូវកោង ដោយមានភ្លៀងធ្លាក់ខ្លាំងផងនោះ បណ្ដាល ឱ្យរថយន្ដរេចង្កូតក្រឡាប់ទៅខាងឆ្វេងដៃ ធ្លាក់ពីផ្លូវ ជាតិប្រហែល៣០ម៉ែត្រ ។

របាយការណ៍ដដែលបានបន្ដទៀតថា អ្នក បើករថយន្ដឈ្មោះព្រំ ជា អាយុ៦៣ឆ្នាំ ហើយ ក្នុងចំណោម សមាជិកទាំងអស់ មានជនរងគ្រោះ៣នាក់ រងរបួសស្រាល ទី១ ឈ្មោះតូត អ៊ី ភេទស្រី អាយុ៦៤ឆ្នាំ ទី២ឈ្មោះសៀង ណាឡា ភេទស្រី អាយុ១៧ឆ្នាំ និងទី៣ឈ្មោះ ឡម ណាវ ភេទស្រី អាយុ៤០ឆ្នាំ ។ ក្រោយ កើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបាន កម្លាំងអាវុធហត្ថនៅទីនោះ ជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅស្រុកកំពង់ សិលា ដើម្បីព្យាបាលរបួស ដោយឡែករថយន្ដត្រូវ បានស្ទូចយក ទៅជួសជុលផងដែរ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម