នគរបាល ខណ្ឌទួលគោក តាមបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ គំរាមសិស្ស យកលុយ
ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ទឹកល្អក់ទី១ ខណ្ឌទួលគោក សហការជាមួយ គណៈគ្រប់គ្រង សាលាវិទ្យាល័យ ជា ស៊ីម សន្ធរ ម៉ុក ផ្លូវលេខ១២៨ ក្រុមទី១ ភូមិ១ សង្កាត់ទឹក ល្អក់ទី១ កាលពីវេលា ម៉ោង២៖៣០នាទី រសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ បានធ្វើការ ស្រាវជ្រាវ ឈានទៅដល់ ការ ចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលតែងតែធ្វើសកម្មភាព គំរាម ជំរិតទារលុយ ពីកូនសិស្សជាញឹកញ៉ាប់ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុង បញ្ញា ហៅញ៉ា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិត ប្រាកដ ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវលេខ១៥៦Z សង្កាត់ទឹក ល្អក់ទី២ ខណ្ឌទួលគោក។
ដោយឡែក ជនរងគ្រោះទី១-ឈ្មោះ ងិន ជ័យសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស ថ្នាក់ទី៩ អនុវិទ្យាល័យ សន្ធរម៉ុក ស្នាក់នៅផ្ទះ លេខ១៤១ ផ្លូវលេខ១៣៨z ក្រុមទី៧ ភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ទី២ ឈ្មោះ អ៊ិន គឹមឈាង ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវ លេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមមន្រ្តីនគរបាល ដដែល ជនសង្ស័យបាន គំរាមសិស្សយកលុយ ដោយគំរាមកំហែងថា បើមិនឱ្យបើវា ឆែកឃើញ មានប៉ុន្មាន យកទាំងអស់។
មន្រ្តីនគរបាល បានបញ្ជាក់ថា «សកម្មភាពនេះ បានស្តែងចេញ ពីការភ័យខ្លាច និងកង្វល់ របស់ឪពុក ម្តាយសិស្ស ទើបនៅថ្ងៃនេះ ជនសង្ស័យដដែល បានធ្វើសកម្មភាព ទៅលើជន រងគ្រោះទាំងពីរ នាក់ខាងលើ យើងក៏បានឃាត់ខ្លួនតែម្តង»។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីបញ្ជូន ទៅ តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!