សាច់​ជ្រូក​យួន​កាប់​លក់​ពេញ​ផ្សារ​ក្នុង​តម្លៃ​ថោក​ ឯ​ជ្រូក​ខ្មែរ​តម្លៃ​ខ្ពស់​ជាង​អត់​មាន​អ្នក​ទិញ​

 
 

ខេត្តតាកែវ៖ ដោយសារតម្លៃជ្រូកឈឺ ឬជ្រូកងាប់ ដែលឈ្មួញ២នាក់ កំពុងតែនាំចូល មកពីប្រទេសវៀតណាម មាន តម្លៃថោកនោះ ទើបធ្វើឱ្យ ក្រុមអាជីវករ លក់សាច់ជ្រូក នៅក្នុងផ្សារ តាកែវ ទិញសាច់ជ្រូកយួនបន្ត ពីមេឈ្មួញទាំង២នាក់នេះ លក់ដោយមិន បានគិតពី ផលប៉ះពាល់ សុខភាព ប្រជាពលរដ្ឋឡើយ ខណៈពេលប្រជាកសិករ នៅក្នុងស្រុកចិញ្ចឹម តាមធម្មជាតិ មានតម្លៃខ្ពស់ ជាង ហើយលក់មិនដាច់ ខាតបង់រាល់ឆ្នាំ ទើបកសិករ ក្នុងស្រុក លែងហ៊ានចិញ្ចឹម បន្តទៀត ហើយបាននាំគ្នា និយាយថា ជាង២ឆ្នាំមកនេះ គ្មានអាជ្ញាធរ ថ្នាក់ណាមួយ ខ្វល់ពីការចិញ្ចឹម ជ្រូក របស់ប្រជាកសិករ យើងឡើយ គឺពួកគេ បានឃុបឃិតគ្នា ឱ្យឈ្មួញនាំជ្រូកឈឺ ឬងាប់ ពីស្រុកយួន ចូលមកកាប់សាច់លក់ ពេញផ្សារក្នុងតម្លៃថោកៗ។

អាជីវករលក់សាច់ជ្រូក នៅក្នុងផ្សារតាកែវ បាននាំគ្នានិយាយថា អ្នកលក់សាច់ជ្រូក នៅក្នុងផ្សារតាកែវ រាល់ថ្ងៃនេះ មានប្រមាណជាង ២០តូប ក្នុងនោះ មាន២ទៅ៣តូប លក់ជ្រូកខ្មែរ នៅសល់ប៉ុន្មានតូបទៀត គឺទិញសាច់ជ្រូក ដែលនាំចូល ពីស្រុកយួនដាក់ លក់ក្នុងតម្លៃថោកជាង សាច់ជ្រូកខ្មែរយើង ។

សាច់ជ្រូកយួន ដែលលក់នៅផ្សារ រាល់ថ្ងៃនេះ សាច់សុទ្ធ១គីឡូក្រាម ១៥.០០០រៀល ចំណែកសាច់សុទ្ធ ជ្រូកខ្មែរយើង ១គីឡូក្រាមតម្លៃ១៨.០០០ ទៅ២០.០០០រៀល ឆ្អឹងជំនីរជ្រូកយួន ១គីឡូក្រាមតម្លៃ ១២.០០០រៀល ឯជ្រូកខ្មែរតម្លៃ ១៥.០០០រៀល សាច់៣ជាន់ ជ្រូកយួន១គីឡូក្រាម ៨.០០០រៀល សាច់៣ជាន់ ជ្រូកខ្មែរយើង តម្លៃ១០.០០០ ទៅ១២.០០០រៀល៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម