ទុស្សេខ្សែភ្លើងឆេះបន្ទប់ផ្ទុកឯកសារអតីតគ្រូបង្រៀនម្នាក់នៅសង្កាត់អូឡាំពិក
រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ ក្នុងបន្ទប់ឡៅតឿ ផ្ទុកសៀវភៅ និងឯកសារចាស់ៗ មួយកន្លែង របស់ស្ត្រីវ័យចំណាស់ ដែលជាអតីត គ្រូបង្រៀន ចូលនិវត្តន៍ម្នាក់ ដោយសារទុស្សេខ្សែភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់រថយន្ត ពន្លត់អគ្គិភ័យ ចេញអន្តរា គមន៍ កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៥ ឧសភា ២០១៥ នៅចំណុច ផ្ទះលេខ៨៤CEo ក្រុមទី៣៧ ភូមិ៥ ផ្លូវ២៨៧ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
តាមប្រភពពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឱ្យដឹងថា ផ្ទះកើតហេតុខាងលើ មានម្ចាស់ឈ្មោះ គង់ ម៉ៅ អាយុ៧៧ឆ្នាំ ជាអតីតគ្រូបង្រៀន ចូលនិវត្តន៍ ។ ប្រភពបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈពេលដែលស្ត្រី វ័យចំណាស់ ជាម្ចាស់ផ្ទះ នៅខាងក្រោមនោះ មានធុំក្លិន ឈ្ងៀម និងឃើញមាន ផ្សែងហុយឡើង ដោយនឹកស្មានថា មានអ្នកណាម្នាក់ ដុតជ័រកៅស៊ូលេង ក៏បានដើររកមើល។
ពេលដែលដើររក ប្រភពនោះ បានបន្តិចក្រោយមក ក៏បានឃើញមានផ្សែង ខ្មៅហុយចេញពី ក្នុងបន្ទប់ឡៅតឿ ជាន់ខាងលើ កាន់តែខ្លាំង ក៏បានស្រែក ឆោឡោឡើង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅ ជិតខាងបាន នាំគ្នារត់ ទៅយកបំពង់ ពន្លត់អគ្គិភ័យ និងទាញទុយោ បាញ់ទឹកពន្លត់ តែភ្លើងនៅតែឆេះ កាន់តែខ្លាំងឡើងៗ ទើបមានការភ្ញាក់ផ្អើល ទៅដល់ អាជ្ញាធរមូលដ្ឋាន ហៅរថយន្តពន្លត់ អគ្គិភ័យ របស់ការិយាល័យ នគរបាលបង្ការ គ្រោះអគ្គិភ័យ រាជធានីភ្នំពេញ មកជួយអន្តរាគមន៍ បាញ់ទឹកអស់៤រថយន្ត ទើបភ្លើងរលត់ទាំងស្រុង ដោយមិនមាន ការខូចខាត អ្វីធ្ងន់ធ្ងរឡើយ ដោយគ្រាន់តែ ឆេះអស់សៀវភៅ និងឯកសារចាស់ៗ មួយចំនួនប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!