លួចទូរស័ព្ទបុគ្គលិកចាក់សាំសាកថ្មទុកចោល ពលរដ្ឋវាយទ្រមខ្លួន
រាជធានីភ្នំពេញ ៖ ជនម្នាក់សន្លប់ស្តូកស្តឹង ខណៈពេលចូលទៅលួចទូរស័ព្ទ ដែលដោតសាកថ្ម ទុកចោល ត្រូវម្ចាស់តាមទាន់ ហើយពលរដ្ឋ នាំគ្នាវាយទ្រពខ្លួន កាលពីវេលា ម៉ោង៧ និង៥០នាទី យប់ថ្ងៃទី២៤ ឧសភា នៅក្នុងស្ថានីយ ប្រេងឥន្ធនៈ ស៊ូគីម៉ិច ខាងកើតរង្វង់ មូលចោមចៅ នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជននេះ ឈ្មោះ ជុំ ប៉ែត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជននេះ បានចូលទៅលួចទូរស័ព្ទ របស់បុគ្គលិក ចាក់សាំងស៊ូគីម៉ិច ហើយរត់គេចខ្លួន ពេលនោះ ម្ចាស់ទូរស័ព្ទ ក្រឡេកឃើញទាន់ ក៏ដេញតាមចាប់បាន និងយកទូរស័ព្ទដៃ មកវិញ តែអ្នកឃើញ ហេតុការណ៍ នាំគ្នាវាយរហូត សន្លប់ស្តូកស្តឹង ។
ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសុមៈ បានធូរស្រាល ត្រូវសមត្ថកិច្ច នាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋ បាលចោមចៅ ដោយសារតែ ម្ចាស់ទូរស័ព្ទ មិនបានដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ច គ្រាន់តែអប់រំណែនាំ និងហៅអាណាព្យាបាល មកធ្វើកិច្ចសន្យា ហើយដោះលែង ឱ្យត្រឡប់ទៅវិញ ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!