បុរសពីរនាក់ តាំងខ្លួនជាព្រះអនុជ ព្រះមហាក្សត្រ ជិះម៉ូតូយ៉ាងកញ្ចាស់ ទៅដើរបោកលុយ អ្នកស្រុក ព្រៃកប្បាស

 
 

តាកែវ៖ បុរសពីរនាក់តាំងខ្លួនជាព្រះអនុជព្រះមហា ក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ជិះម៉ូតូយ៉ាង កញ្ចាស់ ទៅដើរបោកលុយប្រជាពលរដ្ឋទៅធ្វើបុណ្យ និង លក់សម្ភារៈផ្សេងៗ ក្រោមលេស នាំភាពត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែល មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅ ថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កាលពីម៉ោង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ កម្លាំង នគរបាលស្រុកព្រៃកប្បាស បានឃាត់ខ្លួន បុរស ពីរ នាក់។ ទី១. ឈ្មោះ ជឹម ភាន់ អាយុ ៥៥ឆ្នាំ រស់នៅភូមិកំពង់ ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល, ទី២. ឈ្មោះ នរោត្តម រដ្ឋា អាយុ ៦២ឆ្នាំ រស់នៅភូមិដើមមៀន សង្កាត់ ដើមមៀន ក្រុង តាខ្មៅ ខេត្ត កណ្តាល។

បើតាមរបាយការណ៍ បានបន្តឲ្យដឹងថា ការឃាត់ខ្លួន បានធ្វើឡើង បន្ទាប់ពីបុរសទាំងពីរនាក់ ជាពិសេស លោក នរោត្តម រដ្ឋា បានតាំងខ្លួន ជា បុត្រាទី២ របស់សម្តេចតា និងសម្តេចយាយ និងជាព្រះអនុជរបស់ព្រះមហាក្សត្រខ្មែរ ទៅដើរបោក ប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាស និង រ៉ៃអង្គាស លុយ ក្រោមលេសយកទៅធ្វើបុណ្យ។

ក្រៅពីដើររ៉ៃអង្គាសលុយហើយ ជនបោកប្រាស់ទាំងពីរនាក់នេះ នៅបាននាំយកចិញ្ចៀនដាំត្បូង ចែកាច់ រួមនិង ត្បូងជាច្រើនពណ៌ ព្រម ទាំង ក្រណាត់យ័ន្ត ទៅអួតថា ជារបស់ស័ក្តិសិទ្ធ ជំរុញឲ្យប្រជាពលរដ្ឋ ទិញយកទៅប្រើប្រាស់ ដើម្បីនាំសេចក្តីសុខ ក្នុងក្រុមគ្រួសារ។

ចិញ្ចៀនដាំត្បូង និងចែកាច់ផ្សេងៗនេះ ត្រូវជនឆបោកទាំងពីរនាក់ លក់ក្នុងតម្លៃប្រមាណពី ៣០ ទៅ៥០ដុល្លារ។

ក្រោយឃាត់ខ្លួនជនឆបោកទាំងពីរ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បី វិនិច្ឆ័យទោសទៅ តាមច្បាប់។





 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម