នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនល្មើស ៤នាក់ ក្រោយវាយ និងកាប់គ្នា នៅក្នុងខារ៉ាអូខេ វិបុលសំណាង
ព្រះសីហនុ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ សហការជាមួយ នគរបាល មូលដ្ឋាន ក្រុងព្រះសីហនុ កាលពីវេលា ម៉ោង១០ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ និង ធ្វើការ ឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព បង្កអំពើហិង្សា ដោយដេញវាយ និងដេញកាប់ ជនរងគ្រោះ បណ្តាលរងរបួសចំនួន ២នាក់ ក្រោយពីឈ្លោះប្រកែគ្នា ខណៈកំពុងច្រៀង នៅក្នុងហាងខារ៉ាអូខេ វិបុលសំណាង។
លោក កុល ផល្លី ស្នងការរង នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពី មានអំពើហិង្សា កើតឡើងនៅក្នុងខាង ខារ៉ាអូខេ វិបុលសំណាង ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុ កម្លាំងនគរបាលរបស់លោកថ្នាក់ជំនាញ និងកម្លាំង នគរបាល មូលដ្ឋាន ដោយមានការ បញ្ជាពី សំណាក់ស្នងការ នគរបាល ខេត្តលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានចុះទៅជួយ អន្តរាគមន៍ភ្លាមៗ ហើយធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន ៤នាក់ ព្រមទាំងដកហូទកាំបិតប៉័ងតោងចំនួន១ ខណៈ ជនរងគ្រោះ ទាំង២នាក់ ត្រូវបានដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្ត ព្រះសីហនុ។
បើតាមលោក កុល ផល្លី មូលហេតុដែលនាំពួកគេ ឈ្លោះប្រកែកគ្នា និងឈានទៅដល់ការដេញកាប់គ្នា យ៉ាងអាណា ធិបតេយ្យនោះ គឺបណ្តាល មកភាពស្រវឹង និងឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង។ បើតាមលោកស្នងការរង នគរបាលរូបនេះ ជនសង្ស័យទី១ឈ្មោះ ធន វ៉ាន់នី អាយុ២១ឆ្នាំ មុខរបរ ជាងឡាន ទី២ ឈ្មោះ វ៉ាន់ បញ្ញា អាយុ២៤ឆ្នាំ មុខរបរជាងឡាន ទី៣ ឈ្មោះ ឌឹម គឹមស្រ៊ាន់ អាយុ២០ឆ្នាំ មុខរបរ ជាងឡាន និងទី៤ឈ្មោះ យែម តៃហ៊ន អាយុ ២៣ឆ្នាំ មុខរបរជាងឡាន ដែលជនសង្ស័យ ទាំង៤នាក់ មានទីលំនៅ ក្រុមទី១១ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ដោយឡែក ជនរងគ្រោះចំនួន២នាក់ រួមមានទី១ឈ្មោះ គង់ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកស្រាបៀរអង្គរ (របួស ក្បាល) និងទី២ឈ្មោះ ផាន់ តុលា ភេទប្រុស អាយុ២៤ឆ្នាំ កំពុងសំរាក នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបាន បញ្ជូនទៅ សាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ ការបន្តទៀត តាមផ្លូវច្បាប់៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!