មានរឿងអី គ្រាន់តែបានប្រពន្ធថ្មីភ្លាម សាន ផានិត រត់ទៅស្រោចទឹក?
តារាចម្រៀង លោក សាន ផានិត ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ ភរិយាថ្មី កាលពីចុងសប្ដាហ៍កន្លងទៅនោះ ម្សិលមិញនេះ លោក បានទៅស្រោចទឹក នៅឯវត្តមួយក្នុងខេត្ត មណ្ឌលគិរី។ តើមានរឿងអ្វីបានជា តារាចម្រៀងម្នាក់នេះ ទៅស្រោចទឹកបែបនេះ?
រូបថតជាច្រើនសន្លឹកត្រូវបាន លោក សាន ផានិត បង្ហោះលើ Facebook របស់លោក ដែលបង្ហាញពី សកម្មភាព ព្រះសង្ឃស្រោចទឹកឲ្យលោក និង មិត្តភ័ក្ដិដែលមានវ័យស្របាលលោកម្នាក់ទៀត។
ក្នុងជំនួបជាមួយ Sabay តាមទូរស័ព្ទ លោក សាន ផានិត បានប្រាប់ថា ការណ៍ដែលលោកស្រោចទឹកនេះ មិនមានរឿងអ្វីធំដំឡើយ គ្រាន់តែធ្វើទៅតាមជំនឿតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ប្រាប់ថា លោកបាននិមន្តព្រះសង្ឃ ជួយកាត់ខ្សែចំណងដៃ នៃអាពាហ៍ពិពាហ៍របស់លោក ព្រោះកាលពីម្សិលមិញនេះ គឺត្រូវដល់កំណត់ថ្ងៃដែលត្រូវកាត់ចេញ។
“ការពិតទៅ ខ្ញុំឲ្យលោកកាត់ចំណងដៃខ្ញុំចេញតើ ព្រោះដល់ថ្ងៃកាត់ ហើយបុរសម្នាក់ ដែលស្រោចទឹកជាមួយខ្ញុំដែរនោះ គឺជាមិត្តភ័ក្ដិរបស់ខ្ញុំ គាត់ជាអ្នករកស៊ីជាមួយគ្នា”។
លោកបានឲ្យដឹងទៀតថា វត្តដែលលោកស្រោចទឹកនោះ មានឈ្មោះថា “វត្តលោកតាដោះក្រមុំ” ស្ថិតក្នុងខេត្តមណ្ឌលគិរី ជាទីដែលលោកកំពុងតែរកស៊ីនៅទីនោះ។ លោកបានប្រាប់ថា បច្ចុប្បន្ននេះ លោកបានដាក់ទុនរកស៊ីបោះដុំគ្រឿងក្រអូប ជាមួយមិត្តភ័ក្ដិ ក្នុងខេត្ត មណ្ឌលគិរី ហើយគាត់នាំភរិយាមក ខេត្តមណ្ឌលគិរីនេះ គឺក្នុងគោលបំណងមកមើលមុខរបរលោកផង និង មកក្រេបទឹកឃ្មុំផងដែរ។
លោក សាន ផានិត ធ្លាប់មានភរិយា ២ នាក់ រួចមកហើយ តែក៏ត្រូវបែកបាក់គ្នាវិញ ដោយបន្សល់ទុកកូនស្រីម្នាក់វ័យប្រមាណ ១៨ ឆ្នាំ ដែលសព្វថ្ងៃរស់នៅជាមួយម្ដាយនៅខេត្តសៀមរាប។
លោកបាន បានរៀបអាពាហ៍ពិពាហ៍ ភរិយាទី៣ កាលពីថ្ងៃអាទិត្យទី ១៨ សប្ដាហ៍មុននេះ បន្ទាប់ពីបានស្រលាញ់គ្នាជាង ២ ឆ្នាំ។ ភរិយារបស់លោក មានឈ្មោះថា សោភា ធ្វើការជាគណនេយ្យសណ្ឋាគារ រស់នៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ម្ចាស់បទ “ទូរសព្ទប្រាប់ផង” រូបនេះ សន្យាថា នឹងខិតខំរកស៊ី កែខ្លួនគ្រប់បែបយ៉ាង មិនឲ្យភរិយារបស់លោកពិបាកចិត្តឡើយ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!